Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​បុរស​ម្នាក់​ដែល​បង្ហោះ​សារ​គំរាម​សម្លាប់​ថ្នាក់ដឹកនាំ និង​ជេរប្រមាថ​ព្រះមហាក្សត្រ ដោយ​ប្រើ​ឈ្មោះ និង​រូបថត​អតីត​ប្រពន្ធ​របស់ខ្លួន ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាប់​អតីត​ប្រព​ន្ឋ​ខ្លួន​

spot_img

​ខេត្តសៀមរាប​៖ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ចាប់ខ្លួន​បុរស​ម្នាក់​ដែល​បង្ហោះ​សារ តាម​បណ្ដាញ​សង្គម Facebook គំរាម​សម្លាប់​ថ្នាក់ដឹកនាំ និង​ញុះញង់​ឲ្យ​មានការ​រើសអើង ព្រមទាំង​ជេរប្រមាថ​ព្រះមហាក្សត្រ​។ ជនល្មើស បាន​ប្រើល្បិច​ក្លែងបន្លំ ដោយ​ប្រើ​ឈ្មោះ និង​រូបថត​អតីត​ប្រពន្ធ​របស់ខ្លួន ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាប់​អតីត​ប្រព​ន្ឋ​ខ្លួន ដាក់គុក​ព្រោះ​ដោយហេតុ​ខឹង​អតីត​ប្រពន្ធ​មិន​រស់នៅ​ជាមួយ​ខ្លួន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហួត សុធី ស្នងការរង​ទទួល​ផែន​ការងារ​សន្ដិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ឲ្យ​ដឹង​នៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០​ថា ជនសង្ស័យ​ដែល​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ ឈ្មោះ អាត់ អេង ឬ សេន អាត អាយុ​៣៦​ឆ្នាំ មុខរបរ​ជាងភ្លើង និង​ម៉ាស៊ីនត្រជាក់ មាន​ទីលំនៅ​ភូមិ​ទួល ឃុំ​ទឹកល្អក់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ប្រតិបត្តិការ​នេះ ធ្វើឡើង​ក្រោម​ការចង្អុលបង្ហាញ​ពី នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត​សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, នាយកដ្ឋាន​ជំនាញ បាន​សហការ​ជាមួយ​ផែន​ការងារ​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ និង​ផែន​ការងារ​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដែលមាន​ការិយាល័យ​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ជា​អ្នកអនុវត្ត​នីតិវិធី ហើយ​មានការ​សម្របសម្រួល​ពី​សំណាក់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​។​

​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហួត សុធី ជនសង្ស័យ​បានធ្វើ​សកម្មភាព និង​រូបភាព​បង្ហោះ​តាម​បណ្ដាញ​សង្គម គំរាម​សម្លាប់​ថ្នាក់ដឹកនាំ ញុះញង់​ឲ្យ​មានការ​រើសអើង ជេរប្រមាថ​អង្គ ព្រះមហាក្សត្រ និង​ជេរប្រមាថ​ស្ថាប័ន​ផ្សេង និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ក្នុងប្រទេស​កម្ពុជា រាល់​សកម្មភាព​នេះ ជនសង្ស័យ​បាន​បង្កើត​បង្ហោះ​តាម​បណ្ដាញ​សង្គម Facebook និង Tiktok ក្លែង​ដោយ​ប្រើប្រាស់​មធ្យោបាយ​ទូរ​សព្ទ​ដៃ​ម៉ាក Vivo (Y5)​ពណ៌​ខៀវ ដែលមាន​គណនី ចំនួន​៣ ដូចជា ១៖ ត្រាំ​ង​សិលា អង្គរធំ​ភូមិ​ប្រាសាទ ២៖ សិលា សៀមរាប ឬ សិលា ប្រាសាទ និង​៣៖ គណនី Tiktok ឈ្មោះ សិលា​សៀមរាប​។​

​ក្រោយ​សាកសួរ ជនល្មើស​បាន​ឆ្លើយ​សារភាពថា ពិតជា​បាន បង្ហោះ​ដោយ​ប្រើប្រាស់​គណនី​ដូចខាងលើ​ពិតប្រាកដ​មែន ដោយ​ប្រើ​ឈ្មោះ និង​រូបថត​អតីត​ប្រពន្ធ​របស់ខ្លួន ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាប់​អតីត​ប្រព​ន្ឋ​ខ្លួន ដាក់គុក​ព្រោះ​ដោយហេតុ​ខឹង​អតីត​ប្រពន្ធ​មិន​រស់នៅ​ជាមួយ​ខ្លួន​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​បន្ត​នីតិវិធី​៕ ដោយ​៖​កូ​ឡាប​


spot_img
×