Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល១ថ្ងៃ ប្រជាពលរដ្ឋ​ខ្មែរ​ជិត ​២ ​ពាន់ ចេញពី​ប្រទេស​ថៃ តាម​ច្រកព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ និង​ច្រកព្រំដែន​អន្តរជាតិ​ជាំ

​ឧ​ត្ត​រ​មានជ័យ​៖ នៅ​ច្រកព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ និង​ច្រកព្រំដែន​អន្តរជាតិ​ជាំ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចេញមក​ពី​ប្រទេស​ថៃ​ចំនួន ១.៨៥៩​នាក់ កាលពី​ថ្ងៃទី​៨​ខែមេសា​។ ក្នុងចំណោម​ពលករ​១.៨៥៩ នាក់​នេះ មាន​មនុស្ស​ម្នាក់ មានកំ​ដៅ​ក្ដៅ ត្រូវបាន​យក​សំណាក ទៅពិនិត្យ​រក​ជំងឺ​កូ​វីដ​១៩ និង​បាន​បញ្ជូនទៅ​សម្រាក់​នៅ​មន្ទីរ​បង្អែក​ពេទ្យ​ខេត្ត​។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ អាជ្ញាធរ​ឧ​ត្ត​រ​មានជ័យ ជួបពិភាក្សា​ការងារ​ជាមួយ​អភិបាលខេត្ត​សុរិន្ទ ឯកឧត្តម កៃ​សន កងឆ្លាត ដើម្បី​រិះរក​វិធី​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ ចំនួន​សម្រាប់​ខេត្ត​ទាំងពីរ ក្នុងពេល​ជួប​វិបត្តិ​ដោយសារ​ជំងឺ​កូ​វីដ​១៩ នៅ​ច្រកព្រំដែន​អន្តរជាតិ កម្ពុជា​-​ថៃ​។​

​ឯកឧត្តម ប៉ែន កុស​ល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧត្ដរមានជ័យ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​អភិបាលខេត្ត​សុរិន្ទ ឯកឧត្តម កៃ​សន កងឆ្លាត ដើម្បី​រិះរក​វិធី​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ ចំនួន​សម្រាប់​ខេត្ត​ទាំងពីរ ក្នុងពេល​ជួប​វិបត្តិ​ដោយសារ​ជំងឺ​កូ​វីដ​១៩ ក្នុងនោះដែរ ក៏​មានការ​អមដំណើរ​ដោយ ឯកឧត្ដម អភិបាលរង​ខេត្ត មន្ទីរ​-​អង្គភាព មួយចំនួនទៀត បាន​ចូលរួម​ផងដែរ​។ នៅក្នុង​ជំនួប​នេះ ឯកឧត្តម​បាន​លើកសំណើ​មួយចំនួន ទៅកាន់​ភាគី​ថៃ ដើម្បី​រួមគ្នា​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។

​ឯកឧត្ដម ក៏បាន​ស្នើ​ភាគី​ថៃ បន្ត​ជួយ​រក្សាសុខ​សុវត្ថិភាព និង​សុខុមាលភាព​ជូន​ពលរដ្ឋ ខ្មែរ ដែល​កំពុងស្នាក់នៅ​ក្នុង​ប្រទេស​ថៃ​។ ពិសេស​អ្នក​ដែល​អាច​ស្នាក់នៅ​ហួស​ទិដ្ឋាការ​កំណត់ ក្នុងអំឡុងពេល​នៃ​វិបត្តិ​ជាស​កល​ដ៏​អាក្រក់​នេះ​។​

​ឯកឧត្តម អភិបាលខេត្ត ក៏បាន​ស្នើ​ថៃ​ជួយ​ថែរក្សា និង​ការពារ​រាល់​ទ្រព្យសម្បត្តិ និង​កម្មសិទ្ធិឯកជន​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ និង​ពលករ​ខ្មែរ​ដែល​កំពុងស្ថិត នៅក្នុង​ប្រទេស​ថៃ​។

​ឯកឧត្តម ក៏បាន​ស្នើ​ថៃ បន្ត​ទាក់ទង​គ្នា​ជាប់​ជាប្រចាំ និង​សហប្រតិបត្តិ​ការល្អ ពិសេស​ជូន​ព័ត៌មាន​គ្នា ទៅវិញទៅមក ពេល​មាន​ការវិវឌ្ឍ​ប្រែប្រួល​នានា​ឲ្យ​បាន​ទាន់ ពេលវេលា​។​

ឯកឧត្តម ប៉ែន កុស​ល្យ បានលើកឡើង​ផងដែរ​ថា ក្នុងអំឡុងពេល​ស្ថានភាព​ដ៏​លំបាក នៃ​ការប្រយុទ្ធប្រឆាំង​វីរុស​កូ​វីដ​១៩​នេះ អាច​នឹងមាន​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ​មួយចំនួន ក្តាប់​មិនបាន​ពី​គោលការណ៍ និង​វិធានការ​សន្តិសុខ របស់​រាជរដ្ឋាភិបាល​ថៃ​។

​ឯកឧត្តម បាន​ស្នើថា ប្រសិនបើ​កើតមាន​ករណីនេះ សូម​អាជ្ញាធរ​ថៃ​មានការ​យោគយល់ និង​អធ្យាស្រ័យ ក្នុងន័យ​មនុស្សធម៌​ខ្ពស់​។​

​សូមបញ្ជាក់ថា នៅ​រសៀល​ថ្ងៃ​ពុធ ទី​៨ ខែមេសា ឆ្នាំ​២០២​នេះ តាមរយៈ​ច្រកព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ និង​ច្រកព្រំដែន​អន្តរជាតិ​ជាំ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចេញមក​ពី​ប្រទេស​ថៃ​ចំនួន ១.៨៥៩​នាក់​។ ក្នុងចំណោម​ពលករ​១.៨៥៩ នាក់​នេះ មាន​មនុស្សម្នា​ក់មាន​កំដៅ​ក្ដៅ ត្រូវបាន​យក​សំណាក​ទៅពិនិត្យ​រក​ជំងឺ​កូ​វីដ​១៩ និង​បាន​បញ្ជូនទៅ​សម្រាក់​នៅ​មន្ទីរ​បង្អែក​ពេទ្យ​ខេត្ត​។ ឯកឧត្ដម នៅតែ​បន្ត​ឲ្យ​ក្រុមការងារ​ឈរជើង នៅតាម​ច្រកព្រំដែន ដើម្បី​ពិនិត្យ​សុខភាព​របស់​ប្រជាពលរដ្ឋ និង​បាន​ណែនាំ​ឱ្យ​ពួកគេ ដាក់ខ្លួន​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ ការពារ​កុំឱ្យ​មានការ​ចម្លង​មេរោគ ទៅ​ក្រុមគ្រួសារ និង​អ្នក​នៅក្នុង​ភូមិ​ជាមួយគ្នា​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

×