Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលជាតិកម្ពុជា នឹងជួបប្រជុំជាមួយនគរបាលភូមិន្ទថៃ នៅ​ខេត្ត​ស្រះកែវ ប្រទេសថៃ ដើម្បីពិនិត្យ​លើការ​ពង្រឹង​កិច្ច​សហការ​ទប់​ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ព្រម​ទាំង​ការឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams)

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នគរបាលជាតិកម្ពុជា ដែល​ដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គ​ស្នង​ការរងនគរបាលជាតិកម្ពុជា នឹងជួប​ប្រជុំជា​មួយ​នគរ​បាល​ភូមិន្ទថៃ នៅខេត្តស្រះកែវ ប្រទេសថៃ ដើម្បី​ពិនិត្យ​លើការ​ពង្រឹង​កិច្ច​សហ​ការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន។

ក្នុងកិច្ចប្រជុំនេះផងដែរ ភាគីទាំងពី​រក៏​គ្រោង​នឹង​ពិភាក្សា​គ្នា​ពាក់​ព័ន្ធ​នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ កិច្ចប្រជុំនេះ ត្រូវបាន​រៀប​ចំ​ឡើង​ស្រប​តាម​ស្មារតី​នៃកិច្ច​ប្រជុំ​ពិសេស​លើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែល​បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ និង​នគ​របាល​ជាតិ​នៃ​ប្រទេស​ទាំងពីរ នឹងជួបប្រជុំគ្នាក្នុងរយៈពេល ១ សបា្តហ៍ ដើម្បី​បង្កើត​ក្រុម​ការងារចម្រុះដែលទទួលភារកិច្ចលើការរៀបចំផែនការ​ស​កម្មភាពពាក់ព័ន្ធនឹងការទប់ស្កាត់ និងការ​បង្ក្រាប​បទ​ល្មើសឆ្ល​ង​ដែន។

រាជរដ្ឋាភិបាលកម្ពុជា បាន​ប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំង​រាល់​បទ​ល្មើស​ឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាមួយ​គ្នានេះ កម្ពុជាសង្ឃឹមថា រដ្ឋាភិបាល​ថៃនឹង​ធ្វើការ​ប្តេជ្ញា​ចិត្ត​ដូចកម្ពុជាផងដែរ ដើម្បី​ធានា​សុខ​សុវត្ថិភាព​ដល់​ប្រជាព​ល​រដ្ឋ​រៀងៗខ្លួន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×