Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេញពី​ធ្វើការ​រោងចក្រ​ជិះ​ម៉ូតូ​មក​ផ្ទះ​វិញ​ត្រូវ​រន្ទះបាញ់​ស្លាប់​ ២​ នាក់​ប្តី​ប្រពន្ធ ពេល​មាន​ភ្លៀង​កក់ខែ​លាយឡំ​និង​ខ្យល់​ផ្គរ​រន្ទះ​

​ខេត្តស្វាយរៀង​៖ ២​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ធ្វើការ​ត្រឡប់មកផ្ទះ​វិញ​ខណៈដែល​កំពុង​ដំណើរ​នោះ​ផ្ទៃមេឃ​មាន​ពពក​ខ្មៅ​និង​ធ្លាក់ភ្លៀង​កក់ខែ​លាយឡំ​និង​ខ្យល់​ផ្គរ​រន្ទះបាញ់​ខ្លាំងៗ​ផង​ក៏​ត្រូវបាន​រន្ទះបាញ់​ស្លាប់បាត់​បង់ជីវិត​ទាំង​២​នាក់​ប្តី​ប្រពន្ធ​យ៉ាង​អាណោច​អ​ធ័​ម​។​

​ករណី​រន្ទះបាញ់​ស្លាប់​២​នាក់​ប្តី​ប្រពន្ធ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០២០​ស្ថិតនៅ​ភូមិ ប្រាសាទ សង្កាត់​ប្រាសាទ ក្រុង បាវិត ខេត្តស្វាយរៀង​។​

​យោងតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​៖ នៅ​មុនពេល​កើតហេតុ​នោះ​មាន​ភ្លៀង​ធ្លាក់​លាយឡំ​និង​ខ្យល់​ខ្លាំងៗ​រន្ទះ​ផ្គរ​ផង​នោះ​ស្រាប់តែ​រន្ទះបាញ់​ចំ​ពីរ​នាក់​ប្ដី​ប្រពន្ធ ដែល​កំពុងធ្វើដំណើរ​នៅតាម​ផ្លូវ​បណ្ដាល​ឲ្យ​ស្លាប់​ទាំង​២​នាក់​តែម្តង​។​

​ប្រភព​បាន​បន្តទៀតថា​៖ ជន​រង​ដែល​ស្លាប់​ដោយ​រន្ទះបាញ់​នេះ ទី​១.​ឈ្មោះ​ខាន់ ណាក់ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ២.​ឈ្មោះ​ព្រាប សាទ ភេទ​ស្រី អាយុ ៣១​ឆ្នាំ​ត្រូវជា​ប្រពន្ធ​មាន​ទីលំនៅ​ភូមិ​ប្រាសាទ​សង្កាត់​ប្រាសាទ​ក្រុង​បាវិត​ខេត្តស្វាយរៀង​ត្រូវស្លាប់​នៅនឹងកន្លែង​កើតហេតុ​៕​ដោយ​៖ វ៉ៃ​កូ​

×