Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ហក់​មកឈរ​តំណែង​លេខ ២ ជា​ប្រទេស​មាន​អ្នកស្លាប់ ដោយសារ COVID-19 ច្រើន​បំផុត​

​ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា នៅ​សហរដ្ឋ​អា​មេ​រិចកាលពី​ថ្ងៃ​ពុធ បាន​កើន​លើស ១៤.៦០០​នាក់ បណ្តាល​ឲ្យ​ប្រទេស​នេះ ហក់​មកឈរ​នៅ​តំណែង​លេខ ២ ជា​ប្រទេស​មាន​អ្នកស្លាប់​ច្រើន​បំផុត បន្ទាប់ពី​ប្រទេស​អ៊ីតាលី​។​

​រហូតមកដល់​ពេលនេះ វីរុស​មរណៈ បាន​ឆក់យក​ជីវិត​មនុស្ស នៅ​អា​មេ​រិច​យ៉ាងតិច ១៤.៦៩៥​នាក់​។ ក្រៅពីនេះ​ផងដែរ អា​មេ​រិច​ជា​ប្រទេស​ទី ១ ដែលមាន​អ្នក​ឆ្លង​វីរុស COVID-19 ច្រើន​បំផុត​ក្នុង​លោក ជាមួយនឹង​តួលេខ ៤៣១.៨៣៨​ករណី​។ នេះ​បើតាម​តួលេខ​របស់​សកលវិទ្យា​ល័យ Johns Hopkins​។​

​ទីក្រុង​ញូ​វ​ញ៉​ក ជា​កន្លែង​រង​ការវាយប្រហារ​ពី​វីរុស​មរណៈ​នោះ ខ្លាំងជាងគេ ដោយមាន​អ្នក​ឆ្លង​ជិត ១៥០.០០០​នាក់ ហើយ​កាលពី​ថ្ងៃ​អង្គារ មាន​អ្នកស្លាប់​រហូតដល់​ជិត ៨០០​នាក់​។​

​កាលពី​ថ្ងៃ​អង្គារ​ផងដែរ អា​មេ​រិច​ក៏បាន​បង្កើត​កំណត់​ថ្មី​មួយ ដោយមាន​អ្នកស្លាប់​ដោយសារ​វីរុស​ជិត ២.០០០​នាក់​ក្នុង​រយៈពេល​ត្រឹម ២៤​ម៉ោង​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា​មាន​ការឆ្លង​រាតត្បាត យ៉ាង​លឿន នៅ​សហរដ្ឋ​អា​មេ​រិច ក្នុង​រយៈពេល ១​ខែ​ចុង​ក្រោយនេះ​។ វីរុស​នេះ​បាន​ផ្ទុះឡើង​ដំបូង​នៅ​ខែធ្នូ ក្នុងប្រទេស​ចិន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

×