Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគ្រាស​ធុន​តូច​និង​មធ្យម (SMEs) បែប​អាហារ និង​សម្ភារ​មូលដ្ឋាន​នៅ​កម្ពុជា បាន​បង្កើន​ការផលិត ក្នុង​អំ​ទ្បុ​ង​នៃ​វិបត្តិ នៃ​វីរុស​កូ​វីដ​១៩​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ អំ​ទ្បុ​ង​ពេល​វីរុស​កូ​វីដ ១៩ កំពុង​កើត​មាននៅ​កម្ពុជា ក៏ដូចជា​បណ្តា​ប្រទេស​ផ្សេងៗ​ជាច្រើន​នោះ មន្ត្រី​ក្រសួង​ឧស្សា​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បាន​ឲ្យ​ដឹងថា សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) បែប​អាហារ និង​សម្ភារ​មូលដ្ឋាន​នៅ​កម្ពុជា បាន​បង្កើន​ការផលិត​ទៅវិញ​។​

​លោក ហ៊​ត ផេង អគ្គនាយក​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម នៃ​ក្រសួង​ឧស្សា​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​មានប្រសាសន៍ថា ចំពោះ​សហគ្រាស​ធុន​តូច និង​មធ្យម បែប​អាហារ និង​សម្ភារ​មូលដ្ឋាន​នៅ​កម្ពុជា មិនមាន​ផលប៉ះពាល់​ទៅលើ​ខ្សែ ផលិតកម្ម​នោះទេ តែ​ផ្ទុយទៅវិញ បាន​បង្កើន​នូវ​ចំនួន​ផលិត​ច្រើនដង​នៃ​ខ្សែ​ផលិតកម្ម​។


​ផលិតផល​បែប​អាហារ​មូលដ្ឋាន និង​សម្ភារ​មូលដ្ឋាន មានដូចជា មី ទឹកបរិសុទ្ធ ត្រីងៀត សាប៊ូ និង​ទឹក​លាងដៃ​ជាដើម កំពុង​ត្រូវបាន​បង្កើន​ការផលិត ដើម្បី​ឲ្យ​ទាន់​ទៅនឹង​តម្រូវការ​។ ចំពោះ​អាហារ​បន្ទាប់បន្សំ ដែលមាន​ដូចជា​អាហារ និង​សម្ភារ​មិន​មូលដ្ឋាន ដូចជា នំ និង​សំលៀកបំពាក់ ទទួលរង​ផលប៉ះពាល់​មិន​ធ្ងន់ធ្ងរ​នោះទេ​។ តែ​ទោះជា​យ៉ាងណា សហគ្រាស​នីមួយៗ ត្រូវ​បង្កើន​នូវ​គុណភាព​នៃ​ការផលិត ដើម្បី​ឲ្យ​ផលិតផល​ខ្លួន មាន​ស្តង់ដារ និង​កាត់បន្ថយ​ការនាំ​ចូល​ពី​ក្រៅប្រទេស​នៅពេល​ខាងមុខ​៕​ដោយ​៖​សម្ផស្ស​


spot_img
×