Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​លក់​យន្តហោះ​ចម្បាំង ឲ្យ​ប៊ែល​ហ្សិក ​តម្លៃជិត ៧​ពាន់​លាន​ដុល្លា​រ

spot_img

​ក្រសួងការបរទេស​អា​មេ​រិច​បាន​យល់ព្រម​លក់​យន្តហោះ​ចម្បាំង ប្រភេទ F-35 ចំនួន ៣​៤គ្រឿង ​ទៅ​ឲ្យ​ប្រទេ​សប៊ែ​ល​ហ្សិក ក្នុងតម្លៃ​ប្រមាណ ៦,៥៣​ពាន់​លាន​ដុល្លា​អា​មេ​រិច​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ទី​បញ្ច​កោណ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។​

​ការលក់​យន្តហោះ​ចំបាំង​ដល់​សម្ព័ន្ធមិត្ត​នេះ ត្រូវ​គេ​រំពឹងថា នឹង​អាច​ជួយ​ឲ្យ​ប្រទេ​សប៊ែ​ល​ហ្សិកមាន​សមត្ថភា​ពការ​ពារ​គួរឲ្យ​ជឿ​ទុកចិត្តបាន ក្នុង​ការទប់ស្កាត់​ដល់​ការឈ្លានពាន​ទាំងឡាយ​នៅក្នុង​តំបន់ និង​បង្កើត​សមត្ថភាព និង​ការផ្លាស់ប្តូរ​ព៌តមាន​ជាមួយនឹង​កងទ័ព​របស់​អា​មេ​រិច​។​

​សូម​បញ្ចាក់​ថា ប្រទេស​នៅ​តំបន់​អ៊ឺរ៉ុប​ជាច្រើន ដូចជា ហ្វាំង​ឡ​ង់ អាឡឺម៉ង់ ស្វីស និង​អេ​ស្ប៉ាញ​ជាដើម តែងតែ​ទិញ​សញ្វាវុធ​ពី​អាមេរិច​៕ សុភ័ក្ត្រ

spot_img
×