Tuesday, October 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា បើករថយន្ដ​លឿន​ដូច​ហោះ ទៅបុក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​

​ភ្នំពេញ​៖​បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា​បើករថយន្ដ​លឿន​ដូច​ហោះ​រេ​ចង្កូត​ទៅបុក​និង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​អូស​ជាង ​៧០ ​ម៉ែត្រ រង​ការខូចខាត​យ៉ាងដំណំ​ហេតុការណ៍​ខាងលើនេះ បង្ក​ឲ្យ​មានការ​ភ្ងា​ក់​ផ្អើល​កាលពី​វេលា​ម៉ោង​៩ និង​២០​នាទី​យប់​ ត្រូវ​និង​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២០ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​បើ​យាង​តាម​ប្រភពព័ត៌មាន​បាន​ប្រាប់​ឲ្យ​ថា​គេ​ឃើញ​រថយន្ដ​មួយគ្រឿង​ម៉ាក រថយន្ត ford ranger wildtrak ពណ៌​ឈាមជ្រូក​ពាក់​ផ្លាកលេខ​ខេមរភូមិន្ទ​ 09 2-8057 បើកបរ​ដោយ​បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ពេលមកដល់​ចំណុចកើតហេតុ​ក៏​រេ​ចង្កូម​ក​បុក​និង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​អូស​ជាង​៧០​ម៉ែត្រ​រង​ការខូចខាត​យ៉ាងដំណំ ចំណែកឯ​កៃ​កុង​រថយន្ដ​បាន​ចុះ​ពី​រថយន្ដ​កាច់​ស្លាក​រថយន្ដ​យកទៅ​តាម​បាត់ ចំពោះ​ករណី​ខាងលើនេះ​គ្មាន​អ្នករងរបួស​នោះទេ​។​

​ក្រោយ​កើត​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់​និង​កន្លែងកើតហេតុ​បានធ្វើការ​វាស់វែង​យក​រថយន្ដ​ដែល​បង្ក យកទៅ​រក្សាទុក​នៃ​ការិយាល័យ​ចរាចរជើងគោក​នៃ​រាជធានី​ភ្នំពេញ​រង់ចាំ​ម្ចាស់​រថយន្ដ​មក​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×