ភ្នំពេញ ៖ លោកជំទាវឧកញ៉ា ជីប យុទ្ធារី និងក្រុមគ្រួសារ សូមបួងសួងដល់អស់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរជូនចំពោះលោកឧកញ៉ា ទៀង ថៃ និងលោកជំទាវឧកញ៉ា វណ្ណ លុយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ គ.ស. ២០២០។ សូមលោកឧកញ៉ា ទៀង ថៃ និងលោកជំទាវឧកញ៉ា វណ្ណ លុយមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ។
ឆ្លៀតឱកាសដ៏វិសេសថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី សូមប្រោះព្រំប្រសិទ្ធពរជូន លោកឧកញ៉ា ទៀង ថៃ និងលោកជំទាវឧកញ៉ា វណ្ណ លុយ ព្រមទាំង បុត្រាបុត្រី និងចៅៗ ជាទីស្រឡាញ់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមគោរពជូនពីនាងខ្ញុំ លោកជំទាវឧកញ៉ា ជីប យុទ្ធារី និងក្រុមគ្រួសារ៕ដោយ៖កូឡាប