Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ត​បណ្តាញ​ថាមពលអគ្គីសនី ដល់​គ្រប់​ភូមិ​ទូទាំងប្រទេស អនុវត្ត ៩៧% ហើយ​

​ភ្នំពេញ​៖ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប ប្រធាន​គណៈកម្មការ ប្រធាន​គណៈកម្មការ​ទី​២​រដ្ឋសភា មានប្រសាសន៍ថា រាជរដ្ឋាភិបាល និង​បញ្ចប់​នូវ​គម្រោង​ត​បណ្តាញ​អគ្គិសនី គ្រប់​ភូមិ​នៅ​ទូទាំងប្រទេស និង​បញ្ចប់​នាពេលខាងមុខ ព្រោះ​បច្ចុប្បន្ន​កា​រត​បណ្តាញ ដល់​គ្រប់​ភូមិ​ទូទាំងប្រទេស​អនុវត្ត​៩៧%​ហើយ​។​

​វិស័យ​ថាមពល ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា អភិវឌ្ឍ​ក្នុង​សន្ទុះ​យ៉ាង​លឿន និង​បាន​ដើរតួនាទី​ស្នូល​យ៉ាងសំខាន់ ក្នុងការ​ទ្រទ្រង់​ការអភិវឌ្ឍ​គ្រប់​វិស័យ​នៅ​កម្ពុជា​។ ឯកឧត្តម ជាម យៀប បាន​ប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ជំរុញ​ថាមពល​អគ្គិសនី ដើម្បី​បំពេញតម្រូវការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​មាន​ថាមពល​អគ្គិសនី ឲ្យ​ប្រជាជន និង​អ្នកវិនិយោគទុន​ប្រើប្រាស់​គ្រប់​តម្រូវការ​។​

​ឯកឧត្តម ជាម យៀប បាន​បន្ថែមថា រាជរដ្ឋាភិបាល បាននិងកំពុង​បន្ត​អនុវត្ត​នូវ​នយោបាយ បញ្ចុះតម្លៃ​លក់​អគ្គិសនី ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច សមធម៌​សង្គម និង​លើកកម្ពស់​ជីវភាព ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។​
​សមាជិកសភា​រូបនេះ បានបញ្ជាក់​ទៀតថា នយោបាយ ឈ្នះ ឈ្នះ បាន​នាំមក​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ ឯកភាព​ជាតិ និង​ការអភិវឌ្ឍ​នៅ​គ្រប់ទិសទី និង​លើ​គ្រប់​វិស័យ​។ ក្នុងនោះ តម្រូវការ​ប្រើប្រាស់​អគ្គិសនី បន្ត​ស្ថិតក្នុង​អត្រាកំណើន​ខ្ពស់ ដើរ​ស្រប​នឹង​ចក្ខុវិស័យ​ដ៏​មហិច្ឆតា​របស់​រាជរដ្ឋាភិបាល​ក្នុង​ការជំរុញ​ផ្គត់ផ្គង់​អគ្គិសនី ឲ្យ​បាន​គ្របដណ្តប់​គ្រប់​ភូមិ​ក្នុង​ឆ្នាំ​២០២០ ដោយ​តម្លៃ​សមរម្យ និង​តម្លៃ​ឯកភាព​ទូទាំងប្រទេស​។​

​គួរ​បញ្ជាក់ថា សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម លើ​ការធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប សម្រាប់​គម្រោង​វិនិយោគ​សាងសង់​រោងចក្រ​អគ្គិសនី ដុត​ធ្យូងថ្ម អនុភាព ៧០០ មេ​ហ្គា​វ៉ា​ត់​ខេត្តកោះកុង គឺ​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឲ្យ​រីកចម្រើន​៕​ដោយ​៖​សម្ផស្ស​