Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​មាន​អ្នកស្លាប់​ដោយសារ COVID-19 បន្ថែម​ជិត ១.៥០០​នាក់ អ្នកស្លាប់​សរុប​កើន​ដល់​ជាង ៤២.០០០​នាក់​

​សហរដ្ឋ​អា​មេ​រិច​គឺជា​ប្រទេស​រងគ្រោះ​ជាងគេ​ពី​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា ហើយ​នៅត្រឹម​រយៈពេល ២៤​ម៉ោង​ចុងក្រោយ មហាអំណាច​សេដ្ឋកិច្ច​មួយ​នេះ​មាន​អ្នកស្លាប់​បន្ថែមចំនួន ១.៤៣៣​នាក់ បណ្តាល​ឲ្យ​អ្នកស្លាប់​សរុប​ក្នុងប្រទេស​កើនឡើង​ដល់ ៤២.០៩៤​នាក់​។ នេះ​បើតាម​ទិន្នន័យ​របស់​សកលវិទ្យា​ល័យ Johns Hopkins នៅ​ថ្ងៃ​ចន្ទ​។​

​ចំណែក​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅ​អា​មេ​រិច​មាន​ច្រើនជាង ៧៨៤.០០០​នាក់​។​

​ទីក្រុង​ញូ​វ​ញ៉​ក​គឺជា​ចំណុចកណ្តាល​នៃ​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា ទោះបី​វា​មើលទៅ​ហាក់ដូចជា អាច​តស៊ូ​បាន​នឹង​វិបត្តិ​ដ៏​អាក្រក់​ក៏ដោយ​។​

​អភិបាលក្រុង​ញូ​វ​ញ៉​ក លោក Andrew Cuomo បានប្រកាស​នៅ​ថ្ងៃ​ចន្ទ​ថា មាន​មនុស្ស​ចំនួន ៤៧៨​នាក់​ស្លាប់​ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ ដែល​វា​គឺជា​តួលេខ​ទាប​បំផុត ក្នុង​រយៈពេល ២​សប្តាហ៍​ចុងក្រោយ​នេះ​។​

​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​និយាយថា គាត់​កំពុង​ធ្វើ​កិច្ចការ​ជាមួយនឹង​អភិបាលរដ្ឋ​ទាំងអស់ ដើម្បី​ធានាថា ពួកគេ​មាន​ធនធាន​ដែល​ត្រូវការ​ដើម្បី​ប​ង្កើ​ការធ្វើ​តេស្តរ​កវី​រុស​កូ​រ៉ូ​ណា ហើយ​លោក Andrew Cuomo នឹងធ្វើ​ដំណើរ​មកកាន់​សេត​វិមាន ដើម្បី​ពិភាក្សាគ្នា​ពី​វិធានការ​ឆ្លើយតប​ចំពោះ​បញ្ហា​វីរុស​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា បាន​ផ្ទុះឡើង​ដំបូង​ចេញពី​ប្រទេស​ចិន ចុងឆ្នាំ ២០១៩ នៅ​ទីក្រុង​វូ​ហាន​។ រហូតមកដល់​ពេលនេះ វីរុស​មរណៈ​នេះ​បាន​ផ្តាច់ជីវិត​មនុស្ស​ជាង ១៧០.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជិត ២.៥០០.០០០​នាក់​ទូទាំង​ពិភពលោក​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

×