Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ ភីភី​ស៊ី​ប៊ែ​ង ចុះបញ្ជី​សញ្ញាប័ណ្ណ​សាជីវកម្ម ដំបូង​របស់ខ្លួន ក្នុង​ផ្សារ​មូល​ប​ត្រ​កម្ពុជា ជា​ផ្លូវការ​

spot_img

​ភ្នំពេញ​៖ ធនាគារ ភីភី​ស៊ី​ប៊ែ​ង (PPCBank) បាន​ចុះបញ្ជី​សញ្ញាប័ណ្ណ​សាជីវកម្ម ដំបូង​របស់ខ្លួន​ជា​ផ្លូវការ នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា នៅ​ថ្ងៃ​អង្គា​រ៍ ទី​២១ ខែមេសា ឆ្នាំ​២០២០​នេះ បន្ទាប់ពី​ទទួលបាន​ការអនុម័ត លើ​លទ្ធផល នៃ​ការ​ជាវ​និង​ការបែងចែក ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២០​កន្លងទៅ​។​

​ធនាគារ ភីភី​ស៊ី​ប៊ែ​ង បាន​ប្រមូល​ទុន​ចំនួន ៤០​ពាន់​លាន​រៀល (១០​លាន​ដុល្លារ​អាមេរិក​) ក្នុង​ដំណាក់​ទី​១ ចំពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​។ ក្នុងដំណាក់កាល​ទី​១ ក្រុម​វិនិយោគិន បាន​ទិញ​សញ្ញាប័ណ្ណ​សាជីវកម្ម ដែលមាន​ការការពារ​ហានិភ័យ​អត្រា​ប្តូរប្រាក់ មាន​អត្រា​គូ​ប៉ុង​ចុងក្រោយ​ប្រចាំឆ្នាំ ៦,៥​ភាគរយ និង​មាន​រយៈពេល​៣​ឆ្នាំ​។ មូល​ប​ត្រ​បំណុល​សរុប ៤០០.០០០ ត្រូវបានធ្វើ​ការជួញដូ​រ នៅក្នុង​ដំណាក់​ទី​១ ដែលមាន​តម្លៃ​១​ម៉ឺន​រៀល ក្នុង​មួយ​មូល​ប​ត្រ​បំណុល​។ ធនាគារ ភីភី​ស៊ី​ប៊ែ​ង គ្រោង​នឹង​ប្រមូល​ទុន​ឱ្យបាន ៤០​ពាន់​លាន​រៀល បន្ថែមទៀត ក្នុងដំណាក់កាល​ទី​២ នៅ​ប្រមាណ​រយៈពេល​៦​ខែ​ខាងមុខ ដោយ​តាមដាន​ដោយ​ប្រុងប្រយ័ត្ន​នូវ​ការវិវឌ្ឍ​នានា ក្នុងស្ថានភាព​នៃ​ជំងឺ​កូ​វីដ​១៩​។

​លោក Shin Chang Moo នាយក​ប្រតិបត្តិ​ធនាគារ ភីភី​ស៊ី​ប៊ែ​ង បាន​លើកឡើងថា ការចុះបញ្ជី​សញ្ញាប័ណ្ណ​សាជីវកម្ម​របស់​យើង​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ របស់​ធនាគារ ភីភី​ស៊ី​ប៊ែ​ង​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​និយ័ត​ករ វិនិយោគ​គិ​ន និង​អ្នកផ្តល់​ប្រឹក្សា​ទាំងអស់ ដែល​បានធ្វើឱ្យ​ការបោះ​ផ្សាយ​មូល​ប​ត្រ​លើក​ទី​១ របស់​យើង ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ ចំពេល​នៃ​ភាពមិនប្រាកដប្រជា​ខ្ពស់ និង ការប្រែប្រួល​នៅក្នុង​ទីផ្សារ ដែល​ការធានាបាន​នូវ​សុវត្ថិភាព​សាច់ប្រាក់ មាន​សារសំខាន់​ជាង​ពេលណា​ទាំងអស់​។

​ធនាគារ ភីភី​ស៊ី​ប៊ែ​ង ជា​គ្រឹះស្ថាន​ហិរញ្ញ​វុ​ត្ថុ​មួយ ក្នុងចំណោម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​តិចតួច​បំផុត ដែល​អាច​ទទួលបាន​ប្រភព​ទុន​ថ្មី​បំផុត​មួយទៀត ក្នុង​រយៈពេល​វែងឆ្ងាយ​។ តាមរយៈ​ការបោះ​ផ្សាយ​មូល​ប​ត្រ​បំណុល​នេះ យើង​អាចបង្កើត​ទំនាក់ទំនង​ថ្មី​មួយទៀត ជាមួយនឹង​ក្រុម​សហគ្រិន​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស​។

​លោក Shin Chang Moo ថា​៖ “​ខ្ញុំ​ជឿជាក់ថា នេះ​គឺជា​លើកទីមួយ​ហើយ ដែលមាន​ក្រុមហ៊ុន​ធានារ៉ាប់រង​ក្នុងស្រុក​មួយ វិនិយោគ​លើ​មូល​ប​ត្រ​បំណុល ក្នុងនាម​ជា​វិនិយោគិន​ចម្បង​។ យើង​ជឿជាក់ថា ការចុះបញ្ជី​ស​ញ្ញ​ប័ណ្ណ​សាជីវកម្ម របស់​យើង នឹងចូលរួម​ចំណែក​យ៉ាងសំខាន់ ដល់​ការពង្រីក​កេរ្តិ៍ឈ្មោះ របស់​ធនាគារ​របស់​យើង ដែល​មិន​ត្រឹមតែ​ជា​ធនាគារពាណិជ្ជ ឈានមុខ​គេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​ដៃគូ​ជឿទុកចិត្ត ជាមួយនឹង​ប្រតិបត្តិការ ផ្តោត​សំខាន់​លើ​អតិថិជន ការច្នៃប្រឌិត និង​តម្លាភាព​ផងដែរ​”​។​

​លោក​បន្ថែមទៀតថា​៖ “​ស្ថិតក្នុង​ដំណាក់កាល​ដំបូង នៃ​ការវិវឌ្ឍ​របស់​មូល​ប​ត្រ​បំណុល ទីផ្សារ​មូលធន​នៅ​កម្ពុជា ត្រូវបាន​ប៉ាន់​ស្មានថា នឹង​ផ្តល់ជូន​យើង​នូវ​ភាពបត់បែន និង​ស្ថិរភាព​បន្ថែមទៀត ទាក់ទង​នឹង​ការផ្តល់​មូលនិធិ សម្រាប់​រយៈពេល​មធ្យម និង​រយៈពេល​វែង​” ៕​ដោយ​៖​សម្ផស្ស​

spot_img
×