Sunday, June 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនភ្លោះ​៣​នាក់ សម័យ​កូ​វីដ​១៩ កើត​ក្នុង​គ្រួសារ​កសិករ ទទួល​អំណោយ របស់លោក​ជំទាវ ឧកញ៉ា ម៉ៅ ម៉ា​ល័យ​

​បន្ទាយមានជ័យ​៖ នៅ​ខេត្តបន្ទាយមានជ័យ លើក​នេះ​កូនភ្លោះ​៣​នាក់ សុទ្ធតែ​ប្រុសៗ​សម័យ​កូ​វីដ​១៩ កើត​ក្នុង​គ្រួសារ​កសិករ នៅ​ភូមិ​ក្បាល​ទន្សោង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ។​

​ស្ត្រី​ជា​ម្តាយ​មានឈ្មោះ ម៉ុ​ន សុ​ផន អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាល​ទន្សោង ឃុំ​បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ និង​ប្តី​ឈ្មោះ លាង ប៊ុន​ធា​វ អាយុ​២៤​ឆ្នាំ​។ នេះ​បើតាម​លោក​វរសេនីយ៍​សៅ សារឿន អធិការនគរបាល​ស្រុក​ថ្មពួក ឲ្យ​ដឹង​កាលពី​ថ្ង​ទី​២១ ខែមេសា បន្ទាប់ពី​បាន​ទៅសួរសុខទុក្ខ ។​

​លោក​បន្តថា ម្តាយ​នោះ បាន​សម្រាល​កូនភ្លោះ បាន​ចំនួន​៣​នាក់ សុទ្ធតែ​ប្រុស តាំងពី​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប ។​

​ស្ត្រី​ម្តាយ​បាន​កើតកូន​ដំបូង​បាន​ភ្លោះ​ចំនួន​៣ នាក់ ឥឡូវ​មាន​សុខភាព​ល្អ​ដែរ ។​

​សូម​ម​រំលឹកថា ក្នុង​រដូវ​កាល​នៃ​ការ​រី​រាលដាល​មេរោគ​ជំងឺ​កូ​វីដ​-១៩ នេះ ពលរដ្ឋ​នៅ​ខេត្តបន្ទាយមានជ័យ ចំនួន​២​គ្រួសារ​ហើយ​បាន​បង្កើត​កូនភ្លោះ​៣ ។ ជា​កូនធម៌​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត​ក​តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន លើក​ទី​៣៦០ និង​ទី​៣៦១ ។ គឺ​គ្រួសារ​ទី​១ ម្តាយ​មានឈ្មោះ​ជួប ចិត្ត អាយុ​៣២​ឆ្នាំ និង​បុរស​ជា​ឳ​ពុក​មានឈ្មោះ​ខន យ៉ាន អ​យុ​៣៥​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ ទាំង​២​នាក់​។ ពួកគេ​កើតកូន​ភ្លោះ ជា​កូន​ដំបូង​សុទ្ធតែ​ស្រី តាំងពី​ថ្ង​ទី​២៨ ខែមីនា ឆ្នាំ​២០២០ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប ។ គ្រួសារ​នេះ​មាន​ជីវភាព​ទីទ័លក្រ នៅ​ដី​ឡូ​តិ៍​លេខ​៨ មណ្ឌល​៨ ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ពួកគេ​បាន​ចេញពី​មន្ទីរពេទ្យ កាលពី​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០ ហើយ​ទទួលបាន​មន្ត្រី សប្បុរសជន​ទៅសួរសុខទុក្ខ ។ ថ្ងៃទី​១១ ខែមេសា គ្រួសារ​នោះ ទទួល​ការចុះ​សួរសុខទុក្ខ និង​អំណោយ​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី តាមរយៈ​លោក​សៀង ទៀង ជំនួយការ​សម្តេច​តេ​ជោ​និង​លោកស្រី និង​ទី​២ កូនភ្លោះ​៣ សុទ្ធតែ​ប្រុសៗ កើត​ក្នុង​គ្រួសារ​កសិករ​មានឈ្មោះ ម៉ុ​ន សុ​ផន អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាល​ទន្សោង ឃុំ​បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ និង​ប្តី​ឈ្មោះ លាង ប៊ុន​ធា​វ អាយុ​២៤​ឆ្នាំ កាលពី​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០ ហើយ​ទើប​វិល​មក​ផ្ទះ កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២០ ។​

​លោក​ហេង សុភ​ក្តិ មេឃុំ​បន្ទាយឆ្មារ ឲ្យ​ដឹង​ថ្ងៃទី ២១ ខែមេសា ឆ្នាំ​២០២០​ថា ៖​យុវជន នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) ឃុំ​បន្ទាយឆ្មារ សហការ​ជាមួយ​សស​យក ឃុំ​ថ្មពួក បាន​ដឹកនាំ​អំណោយ របស់លោក​ជំទាវ ឧកញ៉ា ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ប្រធានកិត្តិយស​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ទៅជូន​ដល់​គ្រួសារ​កូនភ្លោះ ៣​នាក់ នៅ​ភូមិ​ក្បាល​ទន្សោង ៕ ដោយ ៖ បន្ទាយ

×