Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាដូរ​គំរប់​ខួប ១ ឆ្នាំ​កាន់​អំណាច​របស់​ប្រធានាធិបតី​ដូណាល់ ត្រាំ រដ្ឋាភិបាល​អាមេរិក កំពុង​ត្រូវ​បិទទ្វារ​

spot_img

​ភាពជាប់គាំង​ផ្នែក​នយោបាយ សមាជិកសភា​ខាង​គណបក្ស​សាធារណរដ្ឋ និង​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​បញ្ចប់​ថ្ងៃ​ទី​មួយ​នៃ​ការ បិទ​រដ្ឋាភិបាល​មួយ​ផ្នែក ដោយ​មាន​សញ្ញា​តិចតួច​ប៉ុណ្ណោះ​ទាក់ទិន​នឹង​ការព្រមព្រៀង​គ្នា​លើ​ច្បាប់​ថវិកា​ដែល​ជាប់គាំង​ដោយសារ​ការមិនចុះសម្រុង​គ្នា​លើ​បញ្ហា​អន្តោប្រវេសន៍​។​

សិទ្ធិ​ចំណាយ​ថវិកា​របស់​រដ្ឋាភិបាល​បាន​ផុតកំណត់​កាលពី​ម៉ោង ១២ យប់ ថ្ងៃ​សុក្រ​កន្លងទៅនេះ ដែល​បង្ក​ឲ្យ​រដ្ឋាភិបាល​ត្រូវ​បញ្ឈរជើង​បុគ្គលិក​រដ្ឋ​មិនសូវ​ចាំបាច់​បន្ទាន់​ទាំងអស់​ជា​បណ្ដោះអាសន្ន លើកលែង​តែ​បុគ្គលិក​ចាំបាច់​ដែល​មិន​អាច​ខ្វះ​បាន​ដែល​ត្រូវ​នៅ​បន្ត​បំពេញ​ការងារ​របស់​ខ្លួន​។​

គណបក្ស​ទាំង​ពីរ​មាន​ការខ្វែងគំនិត​គ្នា​លើ​បញ្ហា​ជាច្រើន​ពាក់ព័ន្ធ​ការ​ការពារជាតិ និង​អន្តោប្រវេសន៍ ដែល​ក្នុងនោះ​មាន​ទាំង​ការកែប្រែ​ច្បាប់​ដែល​ការពារ​ជន​គ្មាន​ក្រដាស​ស្នាម​ជិត ៨ សែន​នាក់​ដែល​ចូលមក​ក្នុង​សហរដ្ឋអាមេរិក​តាំងពី​ពួកគេ​នៅ​ជា​កុមារ​។​

មេដឹកនាំ​ខាង​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធ​សភា​លោក Mitch McConnell បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា លោក​បាន​កំណត់​ពេលវេលា​ត្រឹម​ម៉ោង ១ រំលង​អាធ្រា​ត្រ ថ្ងៃ​ចន្ទ​ស្អែក​នេះ ដើម្បី​ធ្វើ​ការបោះឆ្នោត​លើ​ច្បាប់​ថវិកា​ថ្មី​មួយ​ដែល​នឹង​បន្ត​ដំណើរការ​របស់​រដ្ឋាភិបាល​​​រហូត​ដល់​ថ្ងៃ​ទី ៨ ខែ​កុម្ភៈ ខាងមុខនេះ​។ ការបោះឆ្នោត​នេះ​ដាក់​សម្ពាធ​លើ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ឲ្យ​ឈាន​ដល់​ការព្រមព្រៀង បើ​មិន​ដូច្នេះ​ទេ ច្បាប់​ថវិកា​ថ្មី​នេះ​នឹង​ប្រឈម​នឹង​ការ​មិន​អនុម័ត​ជា​លើក​ទី​ពីរ​។​

សមាជិក​ព្រឹទ្ធសភា​បានចាប់ផ្ដើម​ពិភាក្សា​ដេញដោល​ឡើងវិញ​កាលពី​រសៀល​ថ្ងៃ​សៅរ៍​ម្សិលមិញ​លើ​ច្បាប់​ថវិកា​បណ្ដោះអាសន្ន​មួយ​ដែល​នឹង​ផ្ដល់​ថវិកា​ដល់​រដ្ឋាភិបាល​ឲ្យ​បន្ត​ដំណើរការ​របស់​ខ្លួន​រហូត​ដល់​ថ្ងៃ​ទី ៨ ខែ​កុម្ភៈ ខាងមុខ​។ ប៉ុន្តែ ច្បាប់​ថវិកា​ជា​បន្ត​បណ្ដោះអាសន្ន​នេះ​ត្រូវ​បាន​រារាំង​ដោយ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី Tammy Baldwin ដោយ​លោកស្រី​បាន​និយាយថា​៖ «​ច្បាប់​នេះ​គឺជា​ការ​ពន្យារ​ពេល​ដោះស្រាយ​បញ្ហា និង​មិន​បាន​សម្រេច​ឲ្យបាន​នូវ​ដំណោះស្រាយ​ណាមួយ​សម្រាប់​ប្រជាពលរដ្ឋ​អាមេរិកាំង​នោះទ‍េ​»៕ ចន្ទ្រា​

spot_img
×