Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទម្លាប់​ល្អ​នៃ​ការរស់នៅ​ទាំងនោះ អាចជួយ​ដោះស្រាយ​បញ្ហា​ទល់លាមក​បាន​

​ឥឡូវនេះ​យើង​កំពុងតែ​នៅក្នុង​ផ្ទះ និង​មិនសូវ​ចេញទៅ​ខាងក្រៅ​ផ្ទះ​ឡើយ​បើសិនជា​មិនចាំបាច់​។ អ្នក​ខ្លះទៀត ​ក៏​នៅ​ដាច់ដោយឡែក​ពី​គេ​ផងដែរ ដែលជា​ហេតុ​ធ្វើ​ស្ត្រេ​ស​កាន់តែខ្លាំង​។ ការ​ទល់លាមក​គឺជា​ការ​បន្ទោបង់​មិន​ទៀងទាត់ ​ដោយសារតែ​ការរំខាន​ទម្លាប់​ប្រចាំថ្ងៃ​។ មានន័យថា​លាមក​រឹង​ខ្លាំង ដែល​ត្រូវការ​ប្រឹង​ក្នុងពេល​បន្ទោបង់​ម្តងៗ​។

ចលនា​ពោះវៀន​គឺជា​ដំណើរ​ការណ៍​ដ៏​ស្មុគស្មាញ​មួយ​ដែល​រង​ការប៉ះពាល់​ដោយ​របប​អាហារ ហាត់ប្រាណ ស្ត្រេ​ស​និង​ជំងឺ​ក្នុង​ខ្លួន​។ ពោះវៀនធំ​របស់​យើង​គឺមាន​សង្វាក់​របស់​វា​។ ការដែល​មិនមាន​សកម្មភាព​រាង​កា​យ​គ្រប់គ្រាន់​វា​នឹង​បន្ថយ​ចលនា​របស់​ពោះវៀនធំ សម្រាប់​បញ្ចេញ​លាមក ដូច្នេះ​វា​នឹងធ្វើ​ឲ្យ​ទល់លាមក​បាន​។

​ខាងក្រោម​នេះ​គឺជា​ការផ្លាស់ប្តូរ​របៀប​រស់នៅ​មួយចំនួន​ដែល​អ្នក​អាច​សម្រប​ខ្លួន​បាន​ដើម្បី​បំបាត់​អាការ​ទល់លាមក​៖ ​ហាត់ប្រាណ​​ការ​ដែលមាន​សកម្មភាព​ផ្លូវកាយ​ច្រើន​នឹង​ជួយ​ឲ្យ​លាមក​ចេញមក​កាន់តែ​ស្រួល​។ ចូរ​ព្យាយាម​ដើរ​លឿនៗ​យ៉ាងហោចណាស់៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​។ ក្រៅពីនេះ អ្នក​ក៏​អាច​ហាត់ប្រាណ​យ៉ាងហោចណាស់ ២​នាទី​ផងដែរ​។

​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​

​ការ​ញ៉ាំ​ជាតិ​សរសៃ​អាច​ជំរុញ​ដល់​ចលនា​របស់​ពោះវៀន​។

​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​នឹង​បង្កើន​ចលនា​របស់​ពោះវៀន​ដើម្បី​បន្ទោបង់​កាន់តែ​ទៀងទាត់​។ របប​អាហារ​កៃ​ច្នៃ​ច្រើន ​និង​កង្វះ​ជាតិ​សរសៃ អាចជា​ប្រភព​នៃ​បញ្ហា​បាន​។ ការទទួលបាន​ជាតិ​សរសៃ​ឡើងវិញ​ពី​បន្លែ ​និង​ផ្លែឈើ​គឺជា​រឿង​ដែល​ល្អ​សម្រាប់​ទប់ស្កាត់​ការ​ទល់លាមក​បាន​។

​ញ៉ាំ​ទឹក​គ្រប់គ្រាន់​

​ចូរ​ញ៉ាំ​ទឹក​យ៉ាងហោចណាស់ ៨​កែវ​ក្នុង​មួយថ្ងៃ និង​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​។

​ចូរ​ប្រើប្រាស់​កម្មវិធី​រំលឹក​ក្នុង​ទូរស័ព្ទ​ដើម្បី​ឲ្យ​អ្នក​ញ៉ាំ​ទឹក​យ៉ាងហោចណាស់ ២ ទៅ ៨​លីត្រ​ក្នុង​មួយថ្ងៃ និង​ជា​រៀងរាល់ថ្ងៃ​បាន​។

​បន្ថយ​ស្ត្រេ​ស​​ការអនុវត្តន៍​ហាត់​យូ​ហ្គា និង​តាំងសមាធិ​នឹង​ជួយ​បំបាត់​ស្ត្រេ​ស ដែល​អាចជួយ​ឲ្យ​ពោះវៀន​មាន​ចលនា​បាន​។​(​អាន​:​ថ្នាំ​ងងុយគេង​ពេល​អ្នក​គួរប្រើ​) ការធ្វើ​ចលនា​របស់​ក្រពះ​ពោះវៀន​អាច​ថយចុះ​នៅពេល​រាងកាយ​ស្ថិតក្នុង​ស្ថានភាព​ស្ត្រេ​ស​ពេក​។

ស្ត្រេ​ស​ក៏​បន្ថយ​ដំណើរការ​ប្រព័ន្ធ​រំលាយ​អាហារ​ដែរ ដែល​នាំ​ឲ្យ​ទល់លាមក​បាន​៕

​អត្ថបទ ៖ Health.com.kh​

×