Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃពុធ ទី ២៩ ​ខែមេសា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​​ចូរ​ប្រយ័ត្ន​ការប៉ះទង្គិច​សម្តី​ណាមួយ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​។ ​សម្រាប់​ក្នុង​រង្វង់​គ្រួសារ​ស្ត្រី​ចូរ​ចេះ​អត់ធ្មត់​កិច្ចការងារ​ផ្ទះសម្បែង​បន្តិច​បើ​ពុំ​នោះទេ​នឹង​កើត​ជម្លោះ​វិវាទ​ណាមួយ​ពុំខាន​។

ជំនួញ ៖ លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ច្រើន​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ​ច្រើន​អង្គុយ​ស្ងាប​ឬ​ដកដង្ហើម​ចោល​ច្រើនជាង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ផ្អែមល្ហែម ជួន​ពាក់​មុខ​ខ្លា​ដាក់គ្នា​៕

​ឆ្នាំឆ្លូវ​

​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​ប្រសើរ​។ អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​វិញ​លោកអ្នក​មិនត្រូវ​ធ្វើ​អ្វី​ដោយ​ធ្វេសប្រហែស​នោះ​ទ្បើ​យ​បើ​ពុំ​នោះទេ​ពិតជា​ជះឥទ្ធិពល​អាក្រក់​ណាមួយ​កើតឡើង​ពុំខាន។

ជំនួញ ៖ មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​

ស្នេហា ៖មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​ដោយ​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ឡើយ​៕

ឆ្នាំខាល

​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ទាំង​ការប្រកប​ការងារ​និង​បញ្ហា​ប្រាក់កាស​តែង​ជឿនលឿន​ទៅមុខ​ជានិច្ច​។​លោកអ្នក​ទោះ​ធ្វើ​អ្វី​មាន​ភាពរលូន​និង​ទទួលជោគជ័យ​ផង​។​ចូរ​លោកអ្នក​ធ្វើបុណ្យ​ដាក់​ទាន​ដើម្បី​សន្សំ​សេចក្តីសុខ​ទៅ​គ្រា​ខាងមុខ​។

ជំនួញ ៖ ​មាន​ភាព​កាក់កប​គួរសម​ហើយ​បើ​មាន​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។

ស្នេហា ៖ មានការ​ចម្រើន​លូតលាស់​និង​កំពុង​ផ្អែមល្ហែម​គួរសម​ផង​៕

ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។​

ការងារ ៖​​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​នូវ​បញ្ហា​ចំពោះមុខ​ច្រើន​មិន​ថា​នៅផ្ទះ​សម្បែង​ឬ​ចេញទៅ​ធ្វើការ​ទីជិត​ឆ្ងាយ​ឡើយ​។ ​លោកអ្នក​ជួប​នូវ​បញ្ហា​ប្រទាំង​ប្រទើស និង កិច្ចការងារ​រាំងស្ទះ​ច្រើន​ត្រូវ​ឆ្លងកាត់​។

ជំនួញ ៖ លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ​ព្រោះ​បើ​មិន​បោល​ហួស​គឺ​ឈោង​ចាប់​មិនសូវ​ជាប់​នោះឡើយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន​បន្តិច​ទើប​គ្មាន​រឿង​រាវ​អ្វីមួយ​ចូល​យាយី​កើត​។​

ស្នេហា ៖ ជួប​រឿង​រកាំចិត្ត​ពី​ព្រោះតែ​ការប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​លោកអ្នក​ទទួលរង​ភាព​តានតឹង​ច្រើន​បន្តិច ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ទាល់តែ​អត់ធ្មត់​តស៊ូ​បន្តិច​ទើប​ចៀសផុត​រឿង​រាវ​អាក្រក់​ទាំងពួង​រត់​ចូល​កើត​។ ​ក្រៅពីនេះ​ការប្រកប​ការងារ​លោក​អ្នក​គួរ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​រក​ពេលវេលា​សម្រាក​ខ្លះ​ផង ទើប​ជាការ​ប្រសើរ​។

ជំនួញ ៖ ទិញចូល​លក់​ចេញ​ដាច់​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​រស់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​បន្តិច​ព្រោះ​ងាយ​រងគ្រោះ​ផង​។

ស្នេហា ៖ ​ក្នុងអំឡុង​ពេលនេះ​មិន​ទៅមុខ​ហើយក៏​មិន​ថយក្រោយ​ដែរ​គឺ​ចត​នៅ​ស្ងៀម​ល្អ​ណាស់​៕

ឆ្នាំម្សាញ់​

​​​រាសី​ស្រុតចុះ​។​

ការងារ ៖ សម្រាប់​លោកអ្នក​កើត​ឆ្នាំម្សាញ់​នៅថ្ងៃនេះ​បើតាម​ក្បួន​ហោរាសាស្ត្រ​ចិន​ហើយ​បញ្ជាក់ថា​ដួង​រាសី​ស្រុតចុះ​ខ្លាំង​បន្តិច ហេតុនេះ​ទោះ​ប្រកប​កិច្ចការងារ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​

ជំនួញ ៖ ​​លោកអ្នកជាអាជីវករជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ ឯ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តឹង​ណាស់​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិនសូវមាន​សុ​វត្តិភាព​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​ទិសពាយ័ព្យ​តែម្តង​។

ស្នេហា ៖ មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​ដឹកមុខ​៕

ឆ្នាំមមី​

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការសម្រេចចិត្ត​ការងារ​ឬ​បណ្តាក់ទុន​រកស៊ី​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​

ជំនួញ ៖ ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​ចរចា​រឿង​ទំនិញ​អ្វីមួយ​ផង​តែង​អាច​សម្រេច​ចប់​ចុង​ចប់​ដើម​ដូច​គាប់​បំណង​។​

ស្នេហា ៖ មានការ​រីកលូតលាស់​ទៅមុខ​និង​បើ​មាន​ការចង់​ផ្សំផ្គុំ​គ្រួសារ​ផង​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំមមែ​

រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពរលូន​ល្អ​មិន​ថា​ការលេង​ហ៊ុន ការបណ្តាក់ទុន​រកស៊ី ការទំនាក់ទំនង​កិច្ចការងារ​មាន​ភាព​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។

ជំនួញ ៖ ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ក្រពះ​អញ្ចឹង​ដែរ​។​

ស្នេហា ៖ ​មាន​ភាពស្រស់​ស្រាយ ព្រោះម្នាក់ៗយកចិត្តទុកដាក់ចំពោះគ្នាជាងមុន៕

ឆ្នាំវក​

រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​បើ​លោកអ្នក​ចង់​ពឹងពាក់​ឬ​ខ្ចី​អ្វីមួយ​ពី​អ្នកដទៃ​ឃើញថា​តែង​មិន​ឆ្លើយតប​ដូច​ក្តី​ប្រាថ្នា​ប៉ុន្មាន​នោះឡើយ​។​

ជំនួញ  ​​​ការទិញចូលលក់ចេញរស់​រវើក​បន្តិច​វិញ​ ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​

ស្នេហា ៖ ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត​មិនតិច​ឡើយ​៕

ឆ្នាំរកា​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖​ ​ដំណើរ​ជីវិត​របស់​មនុស្ស​យើង​នោះ​តែងមាន​ការផ្លាស់ប្តូរ​ច្រើន ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​ប្រមាថ​បានទេ​ បើ​ពុំនោះ​ពេលខ្លះ​ផល​ល្អ​សោះ​អាច​ប្រែ​មក​អាក្រក់​វិញ​ផង​។​ ការប្រកប​ការងារ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​តែ​ការ​ថយក្រោយ​នោះ​មាន​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​។​

ជំនួញ ៖ ​ហុច​ភោគផល​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​មិន​គប្បី​យក​ខ្លួន​បៀត​ល្បែងស៊ីសង​ឡើយ ​ព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ។​ ចំពោះការលក់ដូរ​វិញមិន​ជឿនលឿន​ទៅមុខ​។​

ស្នេហា ៖ កើតការ​រកាំចិត្ត​និង​រឿង​រ៉ាវ​រត់​ចូល​ច្រើន ​ដូចនេះ​ឱ្យ​ប្រយ័ត្ន​បញ្ហា​ជម្លោះ​វិវាទ​បន្តិច​៕

​ឆ្នាំច​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មានការ​រីកលូតលាស់​គ្រាន់​គាប់ប្រសើរ​ឡើងវិញ ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ល្អ​មួយចំនួន​គ្រាន់​កក់ក្តៅ​ដែរ ។​

ជំនួញ ៖ ​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។

ស្នេហា ៖ ​មាន​ភាព​លូតលាស់​ទៅមុខ​និង​ត្រជាក់ត្រជុំ​ប្រពៃណាស់​៕

​ឆ្នាំកុរ​

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​មាន​សិរី​មង្គល ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ជួប​ភាព​សុខដុម​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។​ចំណែក​ការប្រកប​ការងារ​ក៏​មានការ​ចម្រើន​លូតលាស់​និង​មានជោគ​មានជ័យ​ច្រើន​ផង​។

ជំនួញ ៖ ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​

ស្នេហា ៖ មានការ​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

spot_img
×