ខេត្តសៀមរាប ៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានដាក់បទបញ្ជាដល់កងកម្លាំងនគរបាលអន្តរាគមន៍ពិសេស ត្រូវបន្តយកចិត្តទុកដាក់ខិតខំបំពេញតួនាទី និងភារកិច្ចថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងការបង្ការទប់ស្កាត់បទល្មេីស ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តជាតិ ចូលមកទស្សនាកម្សាន្ត និងស្នាក់នៅក្នុង ខេត្តទេសចរមួយនេះ។
នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ នៅ ស្នងការដ្ឋាននគរបាលខេត្តសៀមរាម ក្នុងកិច្ចប្រជុំសំណេះសំណាល និងណែនាំដល់កងកម្លាំងនគរបាលអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប លេាកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ ក្រេីនរំលឹកដល់បណ្តាកងកម្លាំងត្រូវខិតខំហ្វឹកហាត់នូវជំនាញ និងត្រូវត្រៀមប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ក្នុងការចេញអន្តរាគមន៍ជួយបងប្អូនប្រជាពលរដ្ឋយេីង នៅពេលជួបប្រទះនូវឧបទេវហេតុកេីតឡេីងជាយថាហេតុណាមួយ។
ឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង បានថ្លែងបន្តថា កងកម្លាំងនគរបាលអន្តរាគមន៍ពិសេស ត្រូវបន្តយកចិត្តទុកដាក់ខិតខំបំពេញតួនាទី និងភារកិច្ចថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងការបង្ការទប់ស្កាត់បទល្មេីស ដើម្បីសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តជាតិ ដែលតែងតែចូលមកទស្សនាកម្សាន្ត និងស្នាក់នៅក្នុងខេត្តរបស់យេីង ឲ្យមានសុវត្ថិភាពល្អពិសេស។
លោកស្នងការ ក៏បានស្នើឲ្យកម្លាំងត្រូវមានក្រមសីលធម៌គេារពអង្គវិន័យ គេារពការចាត់តាំង និងត្រូវមានសាមគ្គីភាពឯកភាពផ្ទៃក្នុងគ្នាបានល្អ ទើបយើងឈានទៅសំរេចជេាគជ័យលេីការងារដែលថ្នាក់លេី និងអង្គភាពប្រគល់ឲ្យបានល្អ និងមានតម្លាភាពផងដែរ៕ដោយ៖ជាលី