Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹទ្ធសភា​អាមេរិក​នឹង​បោះឆ្នោត​នៅ​ថ្ងៃត្រង់​ថ្ងៃ​ចន្ទ​នេះ លើ​កា​រលើ​ច្បាប់​ថវិកា​ថ្មី​បណ្ដោះអាសន្ន​មួយ សម្រាប់​រយៈពេល​យ៉ាងតិច ៣ សប្ដាហ៍​ទៅមុខ​

spot_img

​មេដឹកនាំ និង​សមាជិក​នៃ​គណបក្ស​ទាំងពីរ​បាន​ចំណាយពេល​ពេល​មួយថ្ងៃ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ដើម្បី​ពិភាក្សាគ្នា​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​ភាពជាប់គាំង​ពាក់ព័ន្ធ​នឹង​បញ្ហា​អន្តោប្រវេសន៍ ដែលជា​បញ្ហា​មួយ​បង្អាក់​ដល់​ការអនុម័ត​ច្បាប់​ថវិកា​ដែលជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មួយផ្នែកធំ​ត្រូវ​បិទ​ដំណើរការ​។​

​សមាជិកសភា​នឹងធ្វើ​ការបោះឆ្នោត​លើ​ច្បាប់​ថវិកា​ថ្មី​បណ្ដោះអាសន្ន​មួយ​ដើម្បី​ផ្គត់ផ្គង់​ការចំណាយ​របស់​រដ្ឋាភិបាល​សម្រាប់​រយៈពេល​យ៉ាងតិច ៣ សប្ដាហ៍​ទៅមុខទៀត​។​

​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ម្សិលមិញ អ្នកសម្របសម្រួល​លោកស្រី Susan Collins ដែលជា​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ Maine បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា សហសេវិក​របស់លោក​ស្រី​ចំនួន ២២ នាក់ ប្ដេជ្ញា​ថា​នឹង​ស្វែងរក​ដំណោះស្រាយ​ចំពោះ​ភាពជាប់គាំង​នេះ​។​

​រដ្ឋសភា​បានអនុម័ត​ច្បាប់​ថវិកា​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​។ ប៉ុន្តែ សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​កន្លងមក​បាន​ប្រឆាំង ដោយ​ទាមទារ​ឲ្យ​មានការ​ការពារ​ពី​ការបញ្ជូន​ចេញពី​សហរដ្ឋអាមេរិក​នូវ​ជនអន្តោប្រវេសន៍​វ័យក្មេង​ដែល​បាន​ចូលមកក្នុង​សហរដ្ឋអាមេរិក​ដោយ​ខុសច្បាប់​កាលពី​ពួកគេ​នៅ​ជា​កុមារ​។​
​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ South Carolina លោក Lindsay Graham បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា បញ្ហាសំខាន់​គឺថា លោក Mitch McConnell ចាំបាច់​ត្រូវ​យល់ថា បន្ទាប់ពី​ច្បាប់​ថវិកា​បណ្ដោះអាសន្ន​នេះ​ត្រូវបាន​អនុម័ត ព្រឹទ្ធសភា​ត្រូវ​ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍​នៅក្នុង​ផ្នែក​មួយ​នៃ​ច្បាប់​ថវិកា​រយៈពេល​វែង​៕

spot_img
×