ភ្នំពេញ៖ រាជរដ្ឋាភិបាលនឹងរៀបចំវិធានការបន្ថែមទៀតសម្រាប់ដោះស្រាយ ចំពោះផលប៉ះពាល់ក្នុងវិស័យសំខាន់ៗ មួយចំនួនរួមមាន វិស័យស្រូវអង្ករ វិស័យកាត់ដេរ វិស័យធនាគារ វិស័យទេសចរណ៍ នឹង ៥. វិស័យផ្សេងៗទៀតដែលនឹងរងផលប៉ះពាល់ផងដែរ ក្នុងអំឡុងការីករាលដាល នៃជំងឺកូវីដ ១៩។
ការលើកឡើងនេះ ធ្វើឡើងកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី “ស្ថានភាពអាជីវកម្មនាពេលបច្ចុប្បន្ន និង វិធានការចាំបាច់នានា” ក្នុងពេលនៃការីករាលដាល នៃជំងឺកូវីដ ១៩ ដែលវិស័យឯកជនកំពុងជួបប្រទះ ក្នុងវិស័យសំខាន់ៗ
នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី “ស្ថានភាពអាជីវកម្មនាពេលបច្ចុប្បន្ន និង វិធានការចាំបាច់នានា” ។
កិច្ចប្រជុំពិគ្រោះយោបល់នេះ ក្រោមអធិបតីយភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានវត្តមានឯកឧត្តមរដ្ឋលេខាធិការសំខាន់ៗមួយចំនួន ក្នុងកិច្ចប្រជុំនេះផងដែ វត្តមានចូលរួមរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម ព្រមទាំងធុរជនសំខាន់ៗ ក្នុងព្រះរាជាណាចក្រកម្ពុជាមួយចំនួនផងដែរ។
កិច្ចប្រជុំពិគ្រោះយល់នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឲ្យផ្នែកឯកជនដែលជាធុរជនកំពុងធ្វើធុរកិច្ច ឬ ប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ផ្តល់ជាធាតុចូល ក៏ដូចជាវិស័យឯកជនកំពុងជួបប្រទះ ក្នុងវិស័យសំខាន់ៗរបស់ខ្លួន ជូនដល់ផ្នែករដ្ឋាភិបាល ស្វែងយល់បន្ថែមនូវបញ្ហាប្រឈមជាក់ស្តែង ពីការរីករាលដាល នៃជំងឺកូវីដ ១៩ និងរួមគ្នាធ្វើយ៉ាងណា ពិគ្រោះយោបល់ពីធានការដោះស្រាយបញ្ហាចំពោះមុខ ក៏ដូចជាវិធានការស្តាសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺកូវីដ ១៩ សាបរលាប។
កិច្ចប្រជុំពិគ្រោះយល់នេះ ផ្តោតសំខាន់លើប្រធានបទដូចខាងក្រោម៖១. វិធានការដែលរាជរដ្ឋាភិបាលគួរដាក់ចេញក្នុងការស្តារសេដ្ឋកិច្ច និងជំរុញកំណើន ២.លទ្ធភាពនៃការចូលរួមរបស់វិស័យឯកជន ក្នុងការដោះស្រាយបញ្ហាចំពោះមុខ ក៏ដូចជាការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ។
បន្ទាប់ពីបានធ្វើការពិគ្រោះយោបល់ នឹងការលើកឡើងរបស់ធុរជនសំខាន់ៗ វិស័យឯកជនរួចមក ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ ថ្លែងអំណរអរគុណ ចំពោះវិស័យឯកជន ដែលបានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់នាព្រឹកនេះ ហើយបានផ្តល់ជាធាតុចូល យោបល់ល្អសំខាន់ៗ ប្រហាក់ប្រហែលនឹងរាជរដ្ឋាភិបាលកំពុងគិតគូផងដែរ ហើយរាជរដ្ឋាភិបាល នឹងរៀបចំវិធានការបន្ថែមទៀត សម្រាប់ដោះស្រាយចំពោះផលប៉ះពាល់ ក្នុងវិស័យសំខាន់ៗមួយចំនួនរួមមាន ១. វិស័យស្រូវអង្ករ ២. វិស័យកាត់ដេរ ៣. វិស័យធនាគារ ៤. វិស័យទេសចរណ៍ នឹង ៥. វិស័យផ្សេងៗទៀត ដែលនឹងរងផលប៉ះពាល់ផងដែរ ក្នុងអំឡុងការីករាលដាល នៃជំងឺកូវីដ ១៩ នេះ៕ដោយ៖សម្ផស្ស