ភ្នំពេញ ៖ ស្ពានអាកាសក្បាលថ្នល់ បត់ឆ្វេងពីទិសមហាវិថី ព្រះមុនីវង្ស ឆ្ពោះចុះទៅមហាវិថី ព្រះនរោត្តម ដាក់ឲ្យប្រើប្រាស់ចាប់ពីថ្ងៃទី១ខែឧសភាវេលាម៉ោង៨ព្រឹកតទៅ។
លោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅយប់ថ្ងៃ៣០មេសានេះថា៖ស្ពានអាកាសក្បាលថ្នល់ បត់ឆ្វេងឡើងកំណោងពីទិសមហាវិថី ព្រះមុនីវង្ស ឆ្ពោះចុះទៅមហាវិថី ព្រះនរោត្តម នឹងដាក់ឲ្យប្រើប្រាស់ចាប់ពីថ្ងៃទី១ខែឧសភាឆ្នាំ២០២០ វេលាម៉ោង ៨៖០០ព្រឹកតទៅ។
លោកម៉េត មាសភ័ក្ដីអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងនាយប់ថ្ងៃទី៣០មេសានេះថា៖ ការបើកឲ្យដំណើរការស្ពានអាកាសបត់ឆ្វេងខាងលើនេះដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍ដោយកំណើនប្រជាជន ក៏ដូចជាកំណើនមធ្យោបាយធ្វើដំណើរ៕
ដោយ៖កូឡាប