Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ក្រចេះ ដាក់​បញ្ជា​ឲ្យ​បោសសម្អាត​ក្រុម​ឈ្មួញ​ដឹកឈើ និង​ដឹក​អនុផល​ព្រៃឈើ ធ្យូង អុស

​ក្រចេះ ៖ អភិបាលខេត្ត​ក្រចេះ​បានស្នើ​ដល់​អាជ្ញាធរ​ស្រុក សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ ចាត់វិធានការ​ធ្វើការ​បោសសម្អាត​ក្រុម​ឈ្មួញ​ដឹកឈើ និង​ដឹក​អនុផល​ព្រៃឈើ ធ្យូង អុស បង្ក្រាប បទល្មើស​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព គឺ​ត្រូវ​ពិនិត្យមើល​អ្នក​ដែល​នៅ​កៀក​ជិត​ខ្លួន ព្រោះ​អាចមាន​អ្នករាយការណ៍ ឲ្យ​ក្រុម​បទល្មើស​ក៏​ថា​បាន ហើយ​បើ​យើង​មិនអាច​បង្ក្រាប​ក្រុម​បទល្មើស​បាន​នោះទេ យើង​ក៏​មិនអាច​បង្ក្រាប​ក្រុម​អ្នក​សារព័ត៌​អាណាធិបតេយ្យ​នោះ​ផងដែរ ។​

​សូមបញ្ជាក់ថា ថ្ងៃ​ព្រហស្បតិ៍ ៩​កើត ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត បានធ្វើការ​ព្រមាន​និង​ចាត់វិធានការ​ចំពោះ​អាជ្ញាធរ​ស្រុក​ទាំងអស់ ដែល​មិន​ធ្វើការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ និង​ក្រុម​អ្នកសារព័ត៌មាន​អាណា​ធិ​បិ​តេ​យ្យ​ក្នុង​ដែ​សមត្ថកិច្ច​របស់ខ្លួន និង​ព្រមាន​ចាត់វិធានការ​ក្រុម​អ្នកការ​សែត​មួយចំនួន ដែល​យក​រូបលោក​ទៅ​បង្ហោះ​ចោទប្រកាន់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ ។ ការ​ថ្លែង​បែបនេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​លើ​គ្រប់​វិស័យ​ប្រចាំ​ខែមេសា ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២០​។​

​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត​មានប្រសាសន៍ថា ៖ តាម​អនុសាសន៍​របស់​ស​ម្តេ​ស​វិបុល​សេនា​ភក្តី សាយ ឈុំ ចំពោះ​ការចុះ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ប្រកបដោយ​ប្រសិទ្ធភាព គឺ​ត្រូវ​ពិនិត្យមើល​អ្នក​ដែល​នៅ​កៀក​ជិត​ខ្លួន ព្រោះ​អាចមាន​អ្នករាយការណ៍​ឲ្យ​ក្រុម​បទល្មើស​ក៏​ថា​បាន ហើយ​បើ​យើង​មិនអាច​បង្ក្រាប​ក្រុម​បទល្មើស​បាន​នោះទេ យើង​ក៏​មិនអាច​បង្ក្រាប​ក្រុម​អ្នក​សារព័ត៌​អាណាធិបតេយ្យ​នោះ​ផងដែរ ។​

​ក្នុងនោះដែរ​ឯកឧត្តម​អភិបាលខេត្ត បាន​ចាត់វិធានការ​ដល់​អាជ្ញាធរ​ស្រុក សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ ត្រូវធ្វើ​បោសសម្អាត​ក្រុម​ឈ្មួញ​ដឹកឈើ និង​ដឹក​អនុផល​ព្រៃឈើ ធ្យូង អុស និង​ស្នើ​ដល់​គណ​:​បញ្ជារ​ការឯកភាព​ក្រុង​ស្រុក ត្រូវ​បន្ត​ពង្រឹង​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន ដែល​ហេតុ​បង្ករ​ចលាចល​ក្នុងភូមិ​ឃុំ​មាន​សុវត្ថិភាព និង​រឹតបណ្តឹង​និង​អនុវត្ត​ច្បាប់​ចរាចរណ៍ ដើម្បី​កាត់បន្ថយ​កំណើន​នៃ​ការស្លាប់ និង​ភាព​អាណាធិបតេយ្យ​នៃ​ការធ្វើ​ចរាចរណ៍ ។ បន្ថែម​លើ​ការពិន័យ​ចំពោះ​ការ​ល្មើសច្បាប់​ចរាចរណ៍ ក្នុងន័យ​អប់រំ​កែប្រែ និង​សុំ​ដល់​ប្រធាន​-​អនុប្រធាន​មន្ទីរ មិនត្រូវ​គេចវេស​ចំពោះ​ការធ្វើ​វេទិការ​ធា​រណ​: របស់​រដ្ឋាភិបាល​នោះទេ ព្រោះ​យើង​គឺជា​អ្នកមាន​សិទ្ធ​ក្នុងការ​សម្រេចចិត្ត និង​ដោះស្រាយ ជូន​បងប្អូន​ប្រជាពលរដ្ឋ​មូលដ្ឋាន ។ ចំពោះ ការគ្រប់គ្រង​ធនធានធម្មជាតិ ត្រូវ​បន្ត​រួមសហការ​គ្នា ជាពិសេស​មន្ទីរ​សាមី ត្រូវ​ចុះ​ពិនិត្យ និង​ធ្វើការ​បោសសម្អាត បទល្មើស​នេសាទ​ឆក់​ត្រី និង​ការរំលោភ​ទន្ទ្រាន​យក​ព្រៃ​ឡង់ ហើយ​ស្រុក​ដែល​នៅមាន​សេសសល់​ព្រៃឈើ ខិតខំ​បង្ការ​ការពារ និង​ទប់ស្កាត់​ឲ្យ​ខាន​តែ​បង ជាពិសេស​ដោះស្រាយ​ទំនាស់​វិវាទ​ដីធ្លី​ក្នុង​មូលដ្ឋាន ហើយ​ត្រូវ​បន្ត​ចុះ​ពិនិត្យ និង​តាមដាន សកម្មភាព​តាម​បន្ទាត់​ព្រំដែន ឲ្យ​ដឹង​ពី​ច្បាស់​ពី​ស្ថានភាព សន្តិសុខ​សណ្តាប់ធ្នាប់ ហើយ​ចំពោះ​ដី​ចំណីផ្លូវ អាជ្ញាធរ​ឃុំ​ត្រូវ​ត្រួតពិនិត្យ និង​ធ្វើការ​ហាមឃាត់​ជាបន្ទាន់ ជៀសវាង​ការសាងសង់ រំលោភ​យក​ដី​សាធារណៈ ៕​

ដោយ​៖​កូ​ឡាប​

×