ភ្នំពេញ៖ បើទោះបីជាមានការប្រឈមនឹងកម្លាំងពលកម្ម និងការពន្យារពេលផ្គត់ផ្គង់ ក្នុងទីផ្សារយ៉ាងណាក៏ដោយ ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd. (CRUCG) បានដោះស្រាយ ដោយជោគជ័យនឹងបញ្ហានេះ តាមរយៈការនាំមកនូវធនធានចាំបាច់នានា ដើម្បីពន្លឿនវឌ្ឍនភាព នៃការសាងសង់សម្រាប់គម្រោង The Peak។
ក្រុមហ៊ុន CRUCG ការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន អកស៍ឡី ជេម Oxley Gem (Cambodia) Co., Ltd (“Oxley Gem”) ដែលបានផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុន CRUCG ជាមួយនិងឱកាស ក្នុងការគ្របគ្រងគម្រោងដ៏អស្ចារ្យនេះ។ ការគាំទ្រនិងការណែនាំជាបន្តបន្ទាប់ របស់ពួកគេបានផ្ដល់ជាឥទ្ធិពល ដ៏មានសារសំខាន់ ក្នុងការជួយឱ្យយើងទទួលបាននូវវឌ្ឍនភាព គួរឱ្យកត់សម្គាល់ ក្នុងរយៈពេលត្រឹមតែពីរខែ ចាប់តាំងពីយើងបានចាប់ផ្តើម ធ្វើការងារនេះ កាលពីខែមីនាឆ្នាំ ២០២០។ នេះបើយោងតាមការដកស្រង់សម្ដីរបស់ លោក Jia Ruo Hua អគ្គនាយកនៃសាខាក្រុមហ៊ុន CRUCG ប្រចាំនៅកម្ពុជា។
អគ្គនាយកក្រុមហ៊ុន Worldbridgeland (Cambodia) Co., Ltd លោក ឧកញ៉ា សៀ ឬទ្ធី បានមានប្រសាសន៍ថា វាមានភាពងាយស្រួល ក្នុងការធ្វើការសន្យា ក្នុងពេលវេលាដ៏ល្អ ប៉ុន្តែពិបាកចេញជាលទ្ធផល ជាពិសេសនៅក្នុងបរិយាកាស ដែលកំពុងប្រឈមនាពេលបច្ចុប្បន្ននេះ។
ជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ខ្លាំង និងមានបទពិសោធ ដូចជាដៃគូរបស់យើង គឺក្រុមហ៊ុន Oxley Holdings Limited យើងអាចបង្វែរស្ថានភាព បានយ៉ាងឆាប់រហ័ស ដើម្បីធ្វើការឆ្ពោះទៅរកការបញ្ចប់គម្រោងនេះ ប្រកបដោយភាពជោគជ័យ។
លោកថា៖«ក្រុមហ៊ុន អកស៍ឡី ជេម Oxley Gem សូមធ្វើការកោតសរសើរ យ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន CRUCG ចំពោះការប្តេជ្ញាចិត្តខ្ពស់ និងការខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការផ្តោតលើការងារគម្រោង ហើយយើងមានសេចក្តីសោមនស្ស ដោយដឹងថា ក្រុមហ៊ុន CRUCG បានអនុវត្តវិធានការសុវត្ថិភាព យ៉ាងហ្មត់ចត់ ដើម្បីផ្តល់នូវកន្លែងធ្វើការដែល មានសុវត្ថិភាព ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩»។
ជាមួយគ្នានេះផងដែរ លោក Ching Chiat Kwong អគ្គនាយក និងជានាយកប្រតិបត្ដិ នៃក្រុមហ៊ុន Oxley Holdings Limited ក៏បានសម្តែងនូវការកោតសរសើរ ចំពោះដៃគូកម្ពុជារបស់ខ្លួនផងដែរថា៖ «ក្រុមហ៊ុន Worldbridgeland តែងតែជាដៃគូ ដែលគួរឱ្យទុកចិត្តបំផុតរបស់យើង។ យើងវាយតម្លៃខ្ពស់ ចំពោះភាពជាដៃគូរបស់យើង ជាមួយក្រុមហ៊ុន Worldbridgeland ខណៈដែលយើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយពួកគេ ដើម្បីទទួលបានលទ្ធផលល្អ សម្រាប់គម្រោងរបស់យើង នៅក្នុងប្រទេសកម្ពុជា៕ដោយ៖សម្ផស្ស