Wednesday, December 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​នឹង​ផ្លាស់ប្តូរ​ស្ថានទូត​ខ្លួន ទៅ​ទីក្រុង​ជេ​រ៉ូ​សាឡឹម នៅ​ចុងឆ្នាំ ២០១៩

អនុ​ប្រធានាធិបតី​អា​មេ​រិច Mike Pence បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា សហរដ្ឋ​អា​មេ​រិច នឹង​ធ្វើ​ការផ្លាស់ប្តូរ​ស្ថានទូត​ពី​ទីក្រុង Tel Aviv ទៅ​កាន់​ទីក្រុង​ជេ​រ៉ូ​សាឡឹម នៅ​ចុង​ឆ្នាំ ២០១៩​ខាងមុខ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន​សិង្ហបុរី Channel News Asia​។​

​ក្នុងពេល​តំណាលគ្នា​នេះដែរ លោក​ក៏​បាន​ជំរុញ​ឲ្យ​ប្រជាជន​ប៉ាឡេ​ស្ទីន​ទាំងអស់​បន្ត​កិច្ច​ពិភាក្សា​សន្តិភាព​ជាមួយ​នឹង​រដ្ឋ​ជ្វី​ស​។​

​លោក Mike Pence ថ្លែង​ទៅ​កាន់​សមាជិកសភា​អ៊ី​ស្រា​អ៊ែល​ដូច្នេះ​ថា “​ជេ​រ៉ូ​សាឡឹម ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ី​ស្រា​អ៊ែល ហើយ​ប្រធានាធិបតី​ត្រាំ បាន​បញ្ជា​ដោយ​ផ្ទាល់​ទៅ​កាន់​ក្រសួង​ការបរទេស​ឲ្យ​ចាប់ផ្តើម​រៀបចំ​ដើម្បី​ផ្លាស់ប្តូរ​ស្ថានទូត​អា​មេ​រិច​ទៅ​កាន់​ទីក្រុង​ជេ​រ៉ូ​សាឡឹម​នៅ​ចុងឆ្នាំ​​ក្រោយ​”​។​

​សូម​បញ្ជាក់​ដែរ​ថា លោក ត្រាំ បាន​ប្រកាស​ទទួលស្គាល់ ជេ​រ៉ូ​សាឡឹម​ជា​រដ្ឋធានី​រប​ស់​ប្រទេស​អ៊ី​ស្រា​អ៊ែល​កាលពីចុងឆ្នាំ ២០១៧​កន្លងទៅនេះ ហើយ​ការប្រកាស​​របស់លោក ធ្វើឲ្យ​មាន​ការប្រឆាំង​យ៉ាងខ្លាំង​ពី​ប្រជាជន​ប៉ាឡេ​ស្ទីន ព្រម​ទាំង​ពី​សំណាក់​ប្រទេស​ក្នុង​ពិភព​អារ៉ាប់​។​

​ប្រទេស​អ៊ី​ស្រា​អ៊ែល​ចាត់ទុក​ជេ​រ៉ូ​សាឡឹម​ខាងកើត​ជា​តំប​ន់​ដ៏​ពិសិដ្ឋ ដែល​ដំ​ណ្តើ​មកាន់​កាប់​បាន​ក្នុង​កំឡុង​សង្គ្រាម​កាលពី​ឆ្នាំ ១៩៦៧ ចំណែក​ប៉ាឡេ​ស្ទីន​វិញ ចង់បាន​​ទីក្រុង​នេះ​ធ្វើជា រដ្ឋធានី​នៅ​ថ្ងៃ​អនាគត​៕ សុភ័ក្ត្រ​

×