Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទម្លាក់​ថវិកា​កម្ចី​ប្រមាណ ៥០​លាន​ដុល្លារ​តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ សម្រាប់​ពលរដ្ឋ​ខ្ចី​ធ្វើ​ទុន ពង្រីក​មុខរបរ​ផ្សេងៗ​នៅ​បាត់ដំបង​

spot_img

​បាត់ដំបង​៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​ទម្លាក់​ថវិកា​ឥណទាន​កម្ចី​ប្រមាណ ៥០​លាន​ដុល្លារ តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ​កសិក​ម្ម​​ដើម្បី​ឲ្យ​ពលរដ្ឋ​ជា​កសិករ ឬ​សិប្បករ ខ្ចី​ធ្វើជា​ទុន​ក្នុងការ​ពង្រីក​នូវ​ផលិតកម្ម​មុខរបរ​របស់ខ្លួន ក្នុង​កម្រិត​អត្រា​ការប្រាក់​ទាប​បំផុត​ក្នុង​គោ​​ល​បំណង​កាត់បន្ថយ​ការនាំ​ចូល​ផលិតផល​ពី​ប្រទេសជិតខាង​។​

​ការលើកឡើង​នេះ ក្នុង​បទ​បង្ហាញ​អំពី​លទ្ធភាព​ឥណទាន​ទុន ដល់​កសិករ​និង​សិប្បករ​ក្នុង​ខេត្តបាត់ដំបង កន្លងទៅ​ថ្មីៗ​នេះ​។​

​ឯកឧត្តម កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ​កសិក​ម្ម បាន​មានប្រសាសន៍ថា សម្រាប់​ឥណទាន​នេះ កសិករ​និង​សិប្បករ នៅ​ទូទាំងប្រទេស​នឹង​ទទួលបាន​ឥណទាន​កម្ចី មាន​រហូតដល់​២០​ទៅ​៣០​ម៉ឺន​ដុល្លារ​អាមេរិក​។ ការខ្ចីប្រាក់​នេះ គឺមាន​អាទិភាព​ទៅលើ​វិស័យ​ចំនួន​៤ រួមមាន ទី​១ ការចិញ្ចឹម​សត្វ​មាន់ ទា គោ ជ្រូក​។ ទី​២ ការធ្វើ​វារីវប្បកម្ម​មាន​ចិញ្ចឹម​ត្រី បង្កង​ជាដើម​។ ទី​៣ ការដាំដុះ​បន្លែបង្ការ ឈើ​ហូប​ផ្លែ (​ពិសេស​គឺ​ផ្តោតលើ​បន្លែ​សរីរាង្គ​ដែល​គ្មាន​គីមី ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។ ទី​៤ ផ្តល់ជូន​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម (​ដោយ​សំដៅ​ទៅលើ​ការកែច្នៃ នូវ​ផលិតផល​កសិកម្ម​ដូចជា ស​ម្ងួ​ត​ចេក ម្នាស់ ស្វាយ ធ្វើ​ទឹក​ផ្លែឈើ ផលិត​ទឹកត្រី​និង​ទឹកស៊ីអ៊ីវ ជាដើម​។ ប្រសិនបើ​កសិករ​និង​សិប្បករ មាន​គោលបំណង​ចង់​ពង្រីក​នូវ​ផលិតភាព ផលិតកម្ម​របស់ខ្លួន អាច​ទំនាក់​ទំនងជា​មួយក្រុម​ការងារ​ធនាគារ​អភិវឌ្ឍន៍ជនបទ​កសិក​ម្ម ដែលមាន​ទីតាំង​និង​ការិយាល័យ​ប្រចាំការ របស់ខ្លួន​នៅក្នុង​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តបាត់ដំបង ដើម្បី​ដាក់ពាក្យ​ស្នើសុំ​កម្ចី​ឥណទាន​នេះ​។​

​លោក សឿ​ម ប៊ុន​រិ​ទ្ធ អ​បាល​រង​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា កម្ចី​ឥណទាន​របស់​រាជរដ្ឋាភិបាល​នេះ នឹង​អាចជួយ​ពង្រីក​បន្ថែមទៀត នូវ​ផលិតផល​កសិកម្ម​និង​សិប្បកម្ម​នៅក្នុង​ខេត្តបាត់ដំបង ខណៈ​ក្នុង​ខេត្ត​កំពុងមាន​ការរីកចម្រើន​នូ​វិស័យ​ទាំងអស់នេះ​៕​ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×