Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ចិន គ្រោង​ចំណាយលុយ​១៦០​លាន​ដុល្លារ វិនិយោគ​ចំណត​យានយន្ត​នៅ​ភ្នំពេញ​

​ភ្នំពេញ​៖ ក្រុមហ៊ុន China Good Cars Holding Ltd បានបង្ហាញ​ពី​គម្រោង​វិនិយោគ​ចំណត​យានយន្ត​ធុន​ធំ​ដ៏​ទំនើប នៅ​រាជធានី​ភ្នំពេញ ក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ​ប្រមាណ ១៦០​លាន​ដុល្លារ​អាមេរិក ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​។​

​ក្នុង​ជំហាន​ដំបូង ក្រុមហ៊ុន​ស្នើសុំ​វិនិយោគ​សាងសង់​ស្ថានីយ ចំណត​យានយន្ត​ធុន​ធំ ទំនើប នៅ​ជាយ​រាជធានី​ភ្នំពេញ ដើម្បី​រំដោះ​ចរាចរណ៍​ដ៏​មមាញឹក ពី​ចំណុចកណ្តាល​រាជធានី ព្រមទាំង​វិនិយោគ​លើ​គម្រោង ដឹកជញ្ជូន​សាធារណៈ​តាម​រថយន្តក្រុង លើ​បណ្តាញ​ផ្លូវជាតិ ដើម្បី​ត​ភ្ជាប់​ទៅ​តំបន់​ក្រៅ​ក្រុង និង​ទៅ​បណ្តា​ខេត្ត​នានា​នៅ​ជិតៗ​រាជធានី​ភ្នំពេញ​។​

​ក្រុមហ៊ុន​នេះ នឹង​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក សិក្សា​លើ​លក្ខណៈ​បច្ចេកទេស​ឱ្យបាន​ល្អិតល្អន់ និង​សុំឱ្យ​ក្រុមហ៊ុន​ដាក់ពាក្យ​ស្នើសុំ​វិនិយោគ ទៅ​ច្រកចេញចូល​តែមួយ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​អាច​ទទួលបាន​ភាពអនុគ្រោះ​នានា ស្របទៅតាម​ច្បាប់​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​យោងតាម​របាយការណ៍​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បង្ហាញថា បច្ចុប្បន្ន កម្ពុ​ជាមាន​យានយន្ត​ចំនួន ៥​លាន ៣​សែន ៣​ម៉ឺន​គ្រឿង ក្នុងនោះ ម៉ូតូ ៤​លាន ៥​សែន ៥​ម៉ឺន​គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ ៧៨​ម៉ឺន​គ្រឿង បានធ្វើ​ឲ្យ​សកម្មភាព ចរាចរណ៍​នៅ​ទូទាំងប្រទេស កាន់តែ​មាន​ភាព​មមាញឹក និង​ចង្អៀត​៕សម្ផស្ស