Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

GMAC អំពាវ​នា​ឲ្យ ម្ចាស់​អាគារ ជួល​ឲ្យ​រោងចក្រ​កាត់ដេរ ចុះថ្លៃ​៣០% ដើម្បី​ស្ដារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ ៖ សមាគម​រោងចក្រ​កាត់ដេរ នៅ​កម្ពុជា (GMAC) បាន​អំពាវ​នាវដ​ល់​ម្ចាស់​អាគារ​នានា ដែល​ជួល​ឲ្យ​រោងចក្រ​កាត់ដេរ សម្លៀកបំពាក់ ផលិត​ស្បែកជើង ជាដើម ចុះថ្លៃ​ឈ្នួល​របស់ខ្លួន យ៉ាងតិច ៣០% ។​
​បើតាម GMAC ការស្នើ​ដល់​បណ្តា​ម្ចាស់​អាគារ​នានា​ដែល​ជួល និង​បម្រើ​ដល់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ពិចារណា​ក្នុងការ​បញ្ចុះតម្លៃ​នោះ ដើម្បី​ចូលរួម​ជួយ​ទ្រទ្រង់​ដល់​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា ក៏ដូចជា​រាជរដ្ឋាភិបាល​។

​យោងតាម​លិខិត អំពាវនាវ របស់ GMAC ចេញផ្សាយ​នៅ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ឧស្សាហកម្ម​កាត់ដេរ​ស​ម្លៀ​ក​បំពាក់ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ ជា​ឧស្សាហកម្ម​មួយ​ក្នុងចំណោម ឧស្សាហកម្ម​នានា​នៅ​កម្ពុជា ដែល​ទទួល​បាននិងកំពុង​ផល ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។​ការទទួល​រង​នេះ ត្រូវបាន​សង្កេតឃើញថា មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​។ ជាក់ស្ដែង មាន​រោងចក្រ​ចំនួន​១៨០​ត្រូវបាន​ព្យួរ​ផលិតកម្ម​របស់ខ្លួន និង​រោងចក្រ​ចំនួន​៦០​ផ្សេងទៀត កំពុង​ប្រឈម​ការព្យួរ​ផលិតកម្ម​ដូចគ្នា​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។

​ការព្យួរ​ផលិតកម្ម​ទាំងអស់​ខាងលើនេះ​បានបង្ហាញ​ពី​ភាព​មិនអាច​ទ្រទ្រង់​នូវ​បន្ទុក​ក្នុងការ​ចំណាយ​ជាប្រចាំ​បាន​បន្ទាប់ពី​ការបញ្ជាទិញ​របស់​ទីផ្សារ​អន្តរជាតិ​ត្រូវបាន​ផ្អាក និង​លុបចោល​ជាច្រើន​។

​ជាមួយគ្នានេះ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បានបញ្ជាក់​ពី​ផល​លំបាក​យ៉ាងធ្ងន់ធ្ងរ​របស់​ឧស្សាហកម្ម​កាត់ដេរ ដែល​តម្រូវឱ្យ​បណ្តា​ម្ចាស់​អាគារ​ជួល​ឱ្យ​រោងចក្រ​នានា​ពិចារណា​ក្នុងការ​បញ្ចុះតម្លៃ​ឱ្យបាន​កម្រិត​ច្រើន ដែល​តិច​បំផុត​ត្រឹម​៣០​ភាគរយ​នៃ​តម្លៃ​ជួល​សរុប សម្រាប់​រយៈ​៣-៦​ខែ ដើម្បី​ជាការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការជួយ​ទ្រទ្រង់​ដល់​វិស័យ​មួយ​នេះ និង​ស្ដារ​សេដ្ឋកិច្ច​នៅ​កម្ពុជា ដែល​កំពុង​ប្រឈម​ជាមួយនឹង​វិបត្តិ​នៃ​ជំងឺ​សាកល​នៅពេល​បច្ចុប្បន្ន​។​

GMAC បញ្ជាក់ថា ក្នុងការ​ចុះថ្លៃ​ឈ្នួល​នេះ នឹង​អាចជួយ​សម្រាល​បន្ទុក​ចំណាយ របស់​រោងចក្រ និង​ចូលរួមចំណែក​ស្តារ​សេដ្ឋកិច្ច​នៅ​កម្ពុជា ដើម្បី​ទ្រទ្រង់​វិស័យនេះ​។​

​ជាងនេះទៅទៀត GMAC ថ្លែងអំណរគុណ​ដល់​ម្ចាស់​អាគារ​ទាំងអស់​ចំពោះ​ការយកចិត្ត​ទុក​ដា ក់ និង​ការគាំទ្រ​របស់លោក​អ្នក​កន្លងមក​។ GMAC និង​កិច្ចសហការ​បន្ថែមទៀត​ទៅ​ថ្ងៃមុខ ដើម្បី​ស្ដារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​៕​ដោយ​៖​កូ​ឡាប​

spot_img
×