Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​គ្រោង​ស្នេី​បញ្ចូល​បទ​អន្តរាគមន៍ ស្តីពី​សកម្មភាព​ការដឹកជញ្ជូន​ក្នុងអំឡុងពេលការឆ្លង​មេរោគ​កូ​វីដ​១៩ និង​ក្រោយពេល​ស្រាកស្រាន្ត ឬ​ថយចុះ​​ទៅក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​ឧត្ដមមន្ត្រី ដឹកជញ្ជូន​អាស៊ី​-​អឺរ៉ុប

​ភ្នំពេញ​៖​ក្រសួង​សាធារណការ​បាន​ឲ្យ ដឹងថា កម្ពុជា​គ្រោង​ស្នេី​បញ្ចូល​បទ​អន្តរាគមន៍​ស្តីពី​សកម្មភាព​ការដឹកជញ្ជូន​ក្នុងអំឡុងពេល ការឆ្លង​រីករាយ​ដាល​នៃ​មេរោគ​កូ​វីដ​១៩ និង​ក្រោយពេល​ស្រាកស្រាន្ត ឬ​ថយចុះ​ការឆ្លង​រាលដាល​នៃ​មេរោគ​នេះ និង​ជម្ងឺឆ្លង​ដទៃទៀត​នៅពេល​ខាងមុខ ទៅក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​ឧត្ដមមន្ត្រី ដឹកជញ្ជូន​អាស៊ី​-​អឺរ៉ុប ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០​ខាងមុខនេះ តាមរយៈ​សន្និសីទ​វីដេអូ​។​

​ថ្ងៃ​សុក្រ ទី​០៨ ខែឧសភា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង ឯកឧត្ដម ឡេង ធន​យុ​ទ្ធា រដ្ឋលេខាធិការ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​បទ​អន្តរាគមន៍​របស់​កម្ពុ​ជា​សម្រាប់​ដាក់ចូល​ក្នុងរ​បៀ​ប​វារៈ​នៃ​កិច្ចប្រជុំ​ឧត្ដមមន្ត្រី​ដឹកជញ្ជូន​អាស៊ី​-​អឺរ៉ុប ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​រប​ស់​ក្រសួង​។​

​កិច្ចប្រជុំ​នេះ​បាន​ពិភាក្សា​លើ​ប្រធានបទ និង​ខ្លឹមសារ​នៃ​បទ​អន្តរាគមន៍​ទាក់ទង​នឹង​ការដឹកជញ្ជូន​តាមបែប​ឌីជីថល ការដឹកជញ្ជូន​ប្រកបដោយ​និរន្តរភាព និង​ការដឹកជញ្ជូន​ដែល​គ្មាន​ឧស្ម័ន​កាបូ​និ​ច រវាង​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​អឺរ៉ុប ដែល​កម្ពុជា​ត្រូវ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ក្នុង​កិច្ចប្រជុំ​ឧត្ដមមន្ត្រី​ដឹកជញ្ជូន​អាស៊ី​-​អឺរ៉ុប ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០​ខាងមុខនេះ តាមរយៈ​សន្និសីទ​វីដេអូ ជាមួយ​ឧ​ត្ត​ម​មន្ត្រី​ក្រសួង​នវានុវត្តន៍ និង​បច្ចេកវិទ្យា​ហុង​គ្រី ដែលជា​ប្រធាន​នៃ​កិច្ចប្រជុំ និង​សមាជិក ជា​ឧ​ត្ត​ម​មន្ត្រី​មកពី​ក្រសួង​ដឹកជញ្ជូន​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​សហភាព​អឺរ៉ុប​។​

​អង្គប្រជុំ​បាន​ឯកភាព​ស្នេី​សុំ​ដាក់បញ្ចូល​បទ​អន្តរាគមន៍​សំខាន់​មួយទៀត​ទៅក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​ឧត្ដមមន្ត្រី​ដឹកជញ្ជូន អាស៊ី​-​អឺរ៉ុប​ទាក់ទង​នឹង​ការឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩ ដែល​បណ្តា​ប្រទេស​ទាំងឡាយ​នៅក្នុង​ពិភពលោក​កំពុង​ជួបប្រទះ ក្នុងនោះ​រួមមាន​កម្ពុជា​ផងដែរ ពិសេស​នៅក្រោយពេល​ថមថយ​ស្រាកស្រាន្ត​ការឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩ ក៏ដូចជា​មេរោគ​ឆ្លង​ដទៃទៀត​ដែល​អាច​កើតមានឡើង​នៅពេល​អនាគត ដេី​ម្បី​រិះរក​វិធានការ​សមស្រប និង​សកម្មភាព​អប្បបរមា លើ​ការដឹកជញ្ជូន​គ្រប់​ប្រភេទ ឈានទៅ​ការធ្វើឱ្យ​ដំណេី​ការឡើង​វិញ នៃ​ការដឹកជញ្ជូន ការតភ្ជាប់ ទេសចរណ៍ និង​ពាណិជ្ជកម្ម​៕

ដោយ​៖​កូ​ឡាប​