Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក សយ ស៊ី​ណុល​៖ កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត បាន​ចំណាយ​ទុនវិនិយោគ​ក្នុង​រង្វង់​ទឹកប្រាក់​៨​លាន​ដុល្លារ​

spot_img

​កំពត​៖ កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត នឹង​បញ្ចប់​ការសាងសង់​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២០ ដែល​បច្ចុប្បន្ន​កំពង់ផែ​នេះ ត្រូវបាន​បាន​សាងសង់​បាន​ជាង​៣០​ភាគរយ​ហើយ​។ បើ​មិនមាន​ការផ្ទុះ​ទ្បើង​នៃ​វីរុស​កូ​វីដ​១៩​នោះទេ កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត នឹងត្រូវ​បញ្ចប់​ការសាងសង់​នៅ​ពាក់កណ្តាល​ឆ្នាំនេះ ដែល​អាច​ស្រូបយក​អ្នកដំណើរ​ឆ្លងកាត់​កំពង់​នេះ បាន​ប្រមាណ​ជា​៤​ពាន់​នាក់​ក្នុង​មួយថ្ងៃ​។​

​លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បាន​ឲ្យ​ដឹងថា កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត នឹងត្រូវ​ចំណាយ​ទុនវិនិយោគ ក្នុង​រង្វង់​៨​លាន​ដុល្លារ ដែលមាន​សក្តានុពល​ទាក់ទាញ​អ្នកដំណើរ​តាម​ទឹក អាច​ឆ្លងកាត់ នឹងធ្វើ​សំចត ដែលមាន​លក្ខណៈ​ខុសពី​កំពង់ផែ​បី​ទៀត ដែល​សំរាប់តែ​អោយ​ទំនិញ​ដឹក​ឆ្លងកាត់​នោះ​។​

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បាន​បន្តថា តាម​ការសិក្សា​កន្លងមក និង​តាម​គម្រោង​កំពង់​ផ​ផែ​ទេសចរណ៍​អន្តរជាតិ​នេះ មាន​សក្តានុពល ទៅលើ​លំហូរ​ដឹក​ភ្ញៀវទេសចរ មិនមាន​ទំនិញ​ឆ្លងកាត់​ទេ គឺ​សម្រាប់​អ្នកដំណើរ​តាម​ដងទឹក​ប៉ុណ្ណោះ​។​
​កំពង់ផែ​នេះ បាន​បើក​ដំណើរការ​សាងសង់ កាលពី​ខែសីហា​ឆ្នាំ​២០១៨ នៅលើ​ផ្ទៃដី​ទំហំ​៤​ហិកតា​ក្នុង​ខេត្តកំពត ហើយ​វា​ជា​ផ្នែក​មួយ នៃ​គម្រោង​គាំទ្រ​ដោយ​ហិរញ្ញប្បទាន​សម្បទាន ពី​ធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​។ លោក សយ ស៊ី​ណុល បាន​បន្ថែមថា «​ដូច​យើង​ដឹង​ហើយ​ថា វិស័យ​ទេសចរណ៍ ជា​វិស័យ​មួយ ដែលមាន​ប្រយោជន៍​ធំធេង ក្នុងការ​រួមចំណែក​ក្នុង​សេដ្ឋកិច្ចជាតិ និង​សេដ្ឋកិច្ចសង្គម​។ ខេត្តកំពត​ជា​ខេត្ត​មួយ ដែលមាន​វ័យ​ចំណាស់​ជាងគេ ក្នុងចំណោម​ខេត្ត​ទាំង​៤ នៅ​តំបន់ឆ្នេរ​នៅ​ប្រទេស​កម្ពុជា ដែល​ខេត្ត​នេះ សម្បូរ​នូវ​ធនធានធម្មជាតិ​ជាច្រើន មាន​ធនធាន​បម្រើ​ឲ្យ​វិស័យ​កសិកម្ម ឧស្សាហកម្ម​ថាមពលរ៉ែ​ជាដើម​។​»

​គួរ​បញ្ជាក់ថា ខេត្តកំពត ជា​ខេត្ត​មួយ​ដែល​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ធ្វើដំណើរ​ទៅ​កម្សាន្ត​លេង​ទីនោះ​ច្រើនជាងគេ​។ ក្នុង​ឆ្នាំ​២០១៩​កន្លងទៅ ខេត្ត​នេះ ទទួលបាន​ភ្ញៀវទេសចរ​ទាំងអស់ ចំនួន​ជាង ១​លាន ៦​សែន​នាក់ ដែល​១០​ភាគរយ​ជា​ភ្ញៀវ​អន្តរជាតិ​។ ភ្ញៀវ​ទាំងនោះ បាន​ទៅ​ទស្សនា​នៅ​រមណីយដ្ឋាន​ចំនួន ១៧ សហគមន៍​ទេសចរណ៍​ចំនួន​៤ និង​គោលដៅ​ទាក់ទាញ ដូចជា​ចម្ការ​ម្រេច ស្រែអំបិល និង​សំណង់ ដែល​បាន​បន្សល់ទុក​ពី​អាណានិគម​បារាំង​ជាដើម​៕​ដោយ​៖​សម្ផស្ស​

spot_img
×