Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណើន​ឥណទាន ក្នុង​វិស័យ​ហិរញ្ញវត្ថុ មាន​កំណើន ២៦​ភាគរយ ក្នុង​ត្រីមាស​ទី​១ ទោះបី​ជាមាន​កូ​វីដ​១៩

spot_img

ភ្នំពេញ​៖ ការិយាល័យ​ឥណទាន​កម្ពុជា (CBC) បាន​រាយការណ៍​ថា ប្រាក់កម្ចី​នៅក្នុង​វិស័យ

​ធនាគារ​និង​ហិរញ្ញវត្ថុ នៅក្នុង​ត្រីមាស​ទី ១ នៃ​ឆ្នាំនេះ​បាន​កើន​ឡើងដល់​ប្រមាណ ២៨,៤ ពាន់​លាន​ដុល្លារ​គឺ​កើនឡើង ២៦ ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន​។ នេះ​បើ​យោងតាម​ការចេញផ្សាយ របស់​កាសែត​ជា​ភាសាបរទេស ខ្មែរ​ថា​ម​ស៍​។​

​តួលេខ​នេះ​ត្រូវបាន​ចេញផ្សាយ ដោយ​លោក អឿ​សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា ។ ក្នុងនោះ​ឥណទាន​ថ្មី​មាន​កំណើន ៣០ ភាគរយ ។ ការសាកសួរ​ពី​ឥណទាន​ក៏មាន​ការកើនឡើង​ប្រមាណ ៣,៣ ភាគរយ​ផងដែរ​ក្នុង​ត្រីមាស​នេះ​បើ​ធៀប​នឹង​ឆ្នាំមុន​»​។ លោក សុធា​រ័ត្ន​ត្រូវបាន​ស្រង់​សំដី​ដោយ កាសែត​ខ្មែរ​ថា​ម​ស៍​។​
​លោក​សុធា​រ័ត្ន​បាន​និយាយថា​៖«​ការទូទាត់​សង​យឺត (៣០ ថ្ងៃ​ហួស​កាលបរិច្ឆេទ​កំណត់​) ដែលជា​ចំណែក​នៃ​សមតុល្យ​សរុប​មិនទាន់មាន​ចំនួន​កើនឡើង ០,០៧ ភាគរយ​ដល់ ១,៦១ ភាគរយ​ក្នុង​រយៈពេល​ដូចគ្នា​»​។​

​លោក​បាន​បន្តថា​៖ «​ឥណទាន​រួម​ដែល​ផ្តល់​ទៅ​ផ្នែក​ពាណិជ្ជកម្ម​នៅតែ​ធំ​ដដែល តាម​ពីក្រោយ​ដោយ ឥណទាន​ផ្ទាល់ខ្លួន​និង​ឥណទាន​ទិញ​ផ្ទះ ដែល​ចំនួន ៤,២៣ ពាន់​លាន​ដុល្លារ​ដែល​តំណាងឱ្យ​កំណើន ៣១ ភាគរយ​បើ​ធៀប​នឹង​ត្រីមាស​ទី ១ ឆ្នាំ ២០១៩»​។​

​ធនាគារជាតិ​នៃ​កម្ពុជា​បាន​និយាយថា ធនាគារ​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​មាន​ដើមទុន និង​សាច់ប្រាក់​យ៉ាងរឹងមាំ ទោះបីជា​ការផ្ទុះ​ឡើង​នៃ​កូ​វីដ​១៩ ដែល​កំពុង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ក៏ដោយ​។​

​ធនាគារជាតិ​នៃ​កម្ពុជា​លើកឡើងថា បច្ចុប្បន្ន​ធនាគារពាណិជ្ជ​កម្ម និង​ឧស្សាហកម្ម​មីក្រូហិរញ្ញវត្ថុ (MFIs) កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ល្អ បន្ទាប់ពី​ធនាគារជាតិ បានដាក់​ចេញ​នូវ​វិធាន​តឹងរ៉ឹង លើ​ការប្រុងប្រយ័ត្ន​ក្នុងអំឡុងពេល​ល្អ​។​
​ទោះយ៉ាងណា​លោកស្រី បាន​បន្ថែមថា ស្ថានភាព​សេដ្ឋកិច្ច​នៅលើ​សកលលោក មិនមាន​ភាពល្អប្រសើរ​ទេ ហើយ​លោកស្រី​ក៏​មិន​ប្រាកដ​ដែរ​ថា តើ​ពេលណា​ទើប​ប្រសើរឡើង​។ លោក​បាន​បន្ថែមថា​៖ «​ក្នុងស្ថានភាព​បែបនេះ​យើង​ត្រូវ​ប្រយ័ត្នប្រយែង ហើយ​ត្រូវ​ប្រាកដថា វិធានការណ៍​ណា​ដែល​ត្រូវអនុវត្ត មាន​និរន្តរភាព​សម្រាប់​រយៈពេល​វែង​ជាង​នេះ​»៕​ដោយ​៖​សម្ផស្ស

spot_img
×