Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ Covid-19 បុគ្គលិក​អាកាសចរណ៍​ថៃ​ម្នាក់ បង្ខំចិត្ត​ប្តូរ​ឯកសណ្ឋាន មក​ក្លាយជា​អ្នក​ដឹកជញ្ជូន​ម្ហូបអាហារ ដើម្បី​ដោះស្រាយ​ជីវភាព​

spot_img

​ខណៈដែល​សេដ្ឋកិច្ច​ទេសចរណ៍​របស់​ប្រទេស​ថៃ ត្រូវបាន​បិទ​ស្ទើរតែ​ទាំងស្រុង ពី​ការ​រឹតត្បិត​ក្នុងការ​ធ្វើដំណើរ ដោយសារតែ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​រ៉ូ​ណា ឬ Covid-19 នោះ​បុគ្គលិក​ជាច្រើន​នៅក្នុង​ឧស្សាហ​កម្មនេះ​ត្រូវបាន​បង្ខំចិត្ត​ត្រូវ​រិះរក​មធ្យោបាយ​ការងារ​ថ្មី ដើម្បី​ដោះស្រាយ​ជីវិត​ភាព​ប្រចាំថ្ងៃ​របស់​ពួកគេ​។​

​ជាក់ស្តែង ដូច​គណនី​ករ​អាកាសចរណ៍​ម្នាក់នេះ ដែលមាន​ឈ្មោះ Kosit Rattanasopon អាយុ ៣៧ ឆ្នាំ បាន​ប្តូរ​ពី​ឯកសណ្ឋាន​របស់គាត់ មក​ក្លាយជា​អ្នក​ដឹកជញ្ជូន​ម្ហូបអាហារ​សម្រាប់​អតិថិជន​នៅ​ជុំវិញ​ទីក្រុង​បាងកក ចាប់តាំងពី​តាំងពី​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​ដែល​គាត់​ធ្វើការ​ឲ្យ ពុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​សម្រាប់​ជើងហោះហើរ​ទាំងអស់​។​

​ជាមួយ​មុខរបរ​ថ្មី​ទើប​ចាប់ផ្តើម​បណ្តោះអាសន្ន​នេះ Kosit បាន​ប្រាប់​ឲ្យ​ដឹងថា គាត់​អាច​រកប្រាក់​ចំណូល​បាន​ប្រហែល ១.០០០ បាត (​ស្មើនឹង ៣១,១៣ ដុល្លារ​) ក្នុង​១​ថ្ងៃ ដែល​អាច​គ្រប់គ្រាន់​ផ្គត់ផ្គង់​ចិញ្ចឹម​ឪពុក និង​ប្អូនស្រី​របស់គាត់ ដែលជា​អ្នក​ចម្អិនម្ហូប​ប្រអប់ សម្រាប់​លក់​តាម​អន​ឡាញ​។​

​គាត់​ក៏បាន​បង្ហើប​ឲ្យ​ដឹងថា​៖ “​ខ្ញុំ​ដឹងថា​អ្វីៗ​នៅពេលនេះ​ពិតជា​ពិបាក​មិន​ដូច​មុន​ទេ ដែល​យ៉ាងហោចណាស់​មួយឆ្នាំ​ទៀត ដូច្នេះ​ខ្ញុំ​នឹងត្រូវ​បន្តធ្វើ​កិច្ចការងារ​នេះ​” ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ channelnewsasia)​

spot_img
×