Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Huawei បង្ហាញ​ចំណាប់អារម្មណ៍​ចង់​វិនិយោគ​លើ​គម្រោង​ជាច្រើន​ទាក់ទង​នឹង​ការប្រើប្រាស់ ប្រព័ន្ធ​ព័ត៌មានវិទ្យា​តាម​អន​ឡាញ​ ដើម្បី​ផ្តល់​សេវាសាធារណៈ​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានទទួល​ជួបពិភាក្សា​ការងារ ជាមួយ​ប្រតិភូ​ក្រុមហ៊ុន Huawei Technology (Cambodia) Co., Ltd. ដែល​ដឹកនាំ​ដោយ​លោក YAO Yuya នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ប្រចាំ​កម្ពុជា ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​ជំនាញ ពាក់ព័ន្ធ​ផងដែរ​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​អំពី​អត្ថប្រយោជន៍​នៃ​ការដាក់ឱ្យ​ប្រើប្រាស់​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App) ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ដោយសារ​ជង្ហុក​សម្បុកមាន់ និង​ផ្លូវ​ខូច ព្រមទាំង​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​លើ​ប្រព័ន្ធ​បណ្តាញ​ផ្លូវ​ប្រកបដោយ​សុវត្ថិភាព ការប្រើ ប្រាស់​ជញ្ជីង​ថ្លឹង​រថយន្ត​ដោយ​ស្វ័យប្រវត្តិ​បង្កប់​នៅក្នុង​ដី (Weighs in motion) និង​កាំ​មេ​រ៉ា​ចាប់​ល្បឿន រថយន្ត​សំដៅ​ធានា​កុំ​ឱ្យមាន​រថយន្ត​ដឹកទំនិញ​លើស​កម្រិត​កំណត់​។

​ជាមួយគ្នានេះ​ផងដែរ លោក YAO Yuya បាន​សម្តែង​នូវ​ចំណាប់អារម្មណ៍​ចង់​វិនិយោគ​លើ​គម្រោង​ជា ច្រើន​នៅ​កម្ពុជា ទាក់ទង​នឹង​ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​តាម​អន​ឡាញ​ដើម្បី​ផ្តល់​សេវាសាធារណៈ តាមរយៈ​បទ​បង្ហាញ​របស់ខ្លួន​ដែល​លើកឡើង​អំពី​សមិទ្ធផល​សម្រេចបាន​សំខាន់ៗ​របស់​ក្រុមហ៊ុន​ដែល បានធ្វើ​ប្រតិបត្តិការ​នៅ​ប្រទេស​ចិន​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​លោក YAO Yuya ចូលរួម​សហការ​ជាមួយ​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ​របស់​ក្រសួង ដើម្បី​ស្វែងយល់​វិស័យ​សំខាន់ៗ​ដែល​ក្រុមហ៊ុន​HUAWEI អាច​ផ្តល់​ការគាំទ្រ​ឯកទេស​បាន​។​

​ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​ភ្ញៀវ​អំពី​ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​នៃ​បដិវត្ត​ឧស្សាហកម្ម​ជំនាន់ ៤.០ ដើម្បី​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព ដែល​ក្នុងនោះ​រួមមាន​៖ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ការចុះបញ្ជី​យានយន្ត ការត្រួតពិនិត្យ លក្ខណៈ​បច្ចេកទេស​យានយន្ត កម្មវិធី​ថែទាំ​ផ្លូវ ​ROAD CARE Mobile App ជាដើម​។​

​ដោយឡែក ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ភ្ញៀវ​ផងដែរ អំពី​ការត្រៀម​ដាក់​ឲ្យ​ប្រើប្រាស់​ឧបករណ៍ តាមដាន​ល្បឿន​បើកបរ​របស់​អ្នកបើកបរ និង​តម្រាយ​ផ្លូវ​ធ្វើដំណើរ ប្រមាណ​១២០​គ្រឿង​របស់​ក្រុមហ៊ុន Baidu ដែល​អាច​បំពាក់​នៅតាម​រថយន្ត​ដឹកទំនិញ​ធំៗ តាមរយៈ​ក្រសួង​ដឹកជញ្ជូន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើងដល់​សុវត្ថិភាព​ចរាច​ណ៍​។

​លើសពីនេះ​ទៀត ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​ភ្ញៀវ​អំពី​គម្រោង​ប្រើប្រាស់​Block Chain​របស់ ក្រសួង ដើម្បី​កាត់បន្ថយ​នីតិវិធី​ស្មុគស្មាញ​ក្នុងការ​បំពេញការងារ និង​ក្លាយជា​ក្រសួង​ឈានមុខ​គេ​ក្នុងការ ប្រើប្រាស់​ក្រដាស​ស្នាម​តិច​តូច​(Paperless) ដើម្បី​ព​ន្លឿ​ន​លំហូរ​ការងារ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​៕

ដោយ​៖​កូ​ឡាប​

spot_img
×