ប្រទេសចិន បានរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាចំនួន ៧នាក់បន្ថែម កាលពីថ្ងៃអង្គារ ខណៈដែលថ្ងៃចន្ទ មានការឆ្លងត្រឹម ១ករណីប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ របស់អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃពុធនេះ។
ក្នុងចំណោមករណីឆ្លងថ្មី មាន ៦ករណីជាការឆ្លងក្នុងស្រុក ស្ថិតនៅក្នុងខេត្ត Jilin ខណៈ ១ករណីទៀត ជាករណីឆ្លងមកពីខាងក្រៅ នៅក្នុងទីក្រុង Shanghao។
ចិនក៏រកឃើញអ្នកមានរោគសញ្ញាចំនួន ៨ករណីផងដែរ ធៀបទៅនឹងថ្ងៃចន្ទ មាន ១៥ករណី។
វីរុសមរណៈនេះ បានផ្ទុះចេញដំបូងពីទីក្រុងវូហាន កាលពីចុងឆ្នាំ ២០១៩។ រហូតមកដល់ពេលនេះ ចិនមានអ្នកឆ្លងសរុប ៨២.៩២៦នាក់ និងស្លាប់ ៤.៦៣៣នាក់។
ចិននៅមានអ្នកជំងឺត្រឹមតែ ១០៤នាក់ប៉ុណ្ណោះកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ បន្ទាប់ពីអ្នកជំងឺសរុបចំនួន ៧៨.១៨៩នាក់ បានជាសះស្បើយ៕ប្រភព៖ Channelnewsasia
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ