Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក ត្រូវអនុវត្ត​ច្បាប់ ឲ្យ​មាន​ប្រសិទ្ធភាព មិនមាន​ការលើកលែង មិនមាន​ការយោគយល់​ឡើយ​

​បាត់ដំបងៈ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្តបាត់ដំបង បាន​ប្រាប់​ទៅដល់​មន្ត្រីនគរបាល​ច​រាច​រណ៍ ត្រូវអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ឲ្យ​បាន​ត្រឹមត្រូវ មាន​តម្លាភាព មាន​ប្រសិទ្ធភាព មិនមាន​ការលើកលែង មិនមាន​ការយោគយល់​ឡើយ ហើយ​កុំ​ទោមនស្ស​នឹង​ការរិះគន់​ផ្សេងៗ​។​

​ការលើកឡើង​បែបនេះ ក្នុង​ពិធី​ប្រកាស​តួនាទី​ភារកិច្ច និង​បំពាក់​ឋានន្តរស័ក្តិ​ដល់​មន្ត្រីនគរបាល​ខេត្តបាត់ដំបង សរុប​ចំនួន​១៤៤​នាក់ (​ស្រី​២២​នាក់​) កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន បាន​មានប្រសាសន៍ថា តាំងពី​ច្បាប់​ថ្មី បានដាក់​ឲ្យ​អនុវត្ត គឺមាន​ការគាំទ្រ និង​អនុវត្តបាន​ត្រឹមត្រូវ​ច្រើន ពី​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស និង​គ្រោះថ្នាក់​ចរាចរណ៍ ក៏មាន​ការថយចុះ បើ​គិត​ត្រឹម​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​កន្លង​។ ទន្ទឹមនឹង​ការគាំទ្រ​និង​ការអនុវត្តន៍​បាន​ត្រឹមត្រូវ​នេះ ក៏មាន​នូវ​មតិ​រិះគន់​មួយចំនួន បានកើត​ឡើងជា​ហូរហែរ ដែល​បញ្ហា​នេះ មិន​ថា​ខេត្តបាត់ដំបង ឬ​សឹង​គ្រប់​បណ្ដា​រាជធានី​ខេត្ត​ទាំងអស់​។ ទោះបីយ៉ាងណា​សមត្ថកិច្ច​ចរាចរណ៍ ត្រូវអនុវត្ត​ច្បាប់​នេះ ឲ្យ​មាន​ប្រសិទ្ធភាព មិនមាន​ការលើកលែង មិនមាន​ការយោគយល់​ឡើយ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្តបាត់ដំបង បាន​ជំរុញ​ឲ្យ​កងកម្លាំង​នគរបាល នៅតាម​បន្ទាត់​ព្រំដែន ត្រូវ​បន្ត​សហការ​ឲ្យ​បានល្អ ជាមួយ​សមត្ថកិច្ច​ពាក់​ព័ន្ធ ក្នុងការ​សម្របសម្រួល​ពលករ​ខ្មែរ​ឆ្លងដែន​មកពី​ថៃ ក្នុង​រយៈកាល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ហើយ​សម្រាប់​មន្ត្រីនគរបាល​ទើប​ទទួល​តួនាទី​ថ្មី ត្រូវតែ​ចូលរួម​អនុវត្ត​ការងារ​ផ្សេងៗ​ឲ្យ​បានល្អ តាម​ការប្ដេជ្ញា​របស់ខ្លួន​៕ ដោយ ៖ អ៊ុង​សា​រុំ​

×