Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ត​អំពាវនាវ​ដល់​ពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន​ថែមទៀត​ចំពោះ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​

​ភ្នំពេញ​៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​អំពាវនាវ​ដល់​ពលរដ្ឋ ត្រូវ​បង្កើន​ការថែរក្សា​សុខភាព តាម​ក្រសួងសុខាភិបាល ដើម្បី​ការពារ​ការចម្លង​ថ្មី​នៃ​ជំងឺ កូ​វីដ​-១៩​ពី​មនុ​ស្សមា្ន​ក់​ទៅ មនុស្ស​ម្នាក់ទៀត ឬ​ទៅក្នុង​សហគមន៍ ។​

​ការ​ថ្លែង​ខាងលើនេះ​បានធ្វើ​ឡើង​ក្នុង​ពិធី​ទទួល​សម្ភារ​សម្រាប់​ប្រយុទ្ធប្រឆាំង​មេរោគ​កូ​វីដ​-១៩​ជាច្រើន​ពី​អង្គការ​ការី​តាស​កម្ពុជា​នៅ​សាលា​រាជធានី​ភ្នំពេញ សម្រាប់​បែងចែក​ទៅតាម​បណ្តា​សង្កាត់​នានា ដើម្បី​បង្កើន​ការប្រយុទ្ធ ប្រឆាំង​ជំងឺ កូ​វីដ​-១៩​នេះ ។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​ថ្លែង​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ជំងឺ​កូ​វីដ​-១៩​នេះ​ដោយ​ត្រូវការពារ​ខ្លួន​ឱ្យបាន​ល្អប្រសើរ​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ពោលគឺ​កុំ​ភ័យ​ខ្លាំងពេក​និង​កុំ​ហ៊ាន​ខ្លាំងពេក បន្តធ្វើ​អនាម័យ​ឲ្យ​បាន​ជាប់​ជាប្រចាំ​ពិសេស លាងដៃ ពាក់​ម៉ាស់​ការពារ ជៀស​អោយបាន​ការជួបជុំ​ប្រមូលផ្តុំ​គ្នា​ជាដើម ដើម្បី​ទប់ស្កាត់​ការរីក រាលដាល​ជម្ងឺ​កូ​វីដ​-១៩ ពី​មនុស្ស​ម្នាក់​ទៅ មនុស្ស​ម្នាក់ទៀត និង​ទៅ​សហគមន៍​។​

​ឯកឧត្តម មានប្រសាសន៍ថា អំណោយ​ម៉ាស អាល់កុល និង​ខិត្តប័ណ្ណ​អប់រំ​ពី​ការថែរក្សា​អនាម័យ របស់​អង្គការ​ការី​តាស​កម្ពុជា​នេះ​នឹងត្រូវ​ចាត់ចែង​បន្ត​ជូន​ដល់​អាជ្ញាធរ ដើម្បី​ប្រយុទ្ធប្រឆាំង​ជម្ងឺ​កូ​វីដ​១៩ នៅ​មូលដ្ឋាន ខណៈដែល​ជំងឺ​នេះ​បាន​នឹង​កំពុង​វាយលុក​យ៉ាងខ្លាំង​នៅលើ​ពិភពលោក ហើយ​ក្នុងនោះ​ប្រទេស​កម្ពុជា​របស់​យើង​បាន​នឹង​កំពុង​ប្រឈម​ដែរនោះ​។

​ឯកឧត្តម​អភិបាល ក៏បាន​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ អង្គការ​ការី​តាសក​ម្ពុ​ជា ដែល​បាន​ចូលរួមចំណែក ដើម្បី​បង្ការ​និង​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​-១៩ នេះ​។​

​បើតាម​ការបញ្ជាក់ របស់លោក គឹម រតនៈ នាយក​ប្រតិបត្តិ​អង្គការ​ការី​តាស​កម្ពុជា​បាន​ថ្លែងថា ការផ្តល់​អំណោយ​ជា​សម្ភារ​រួមមាន ម៉ាស សាប៊ូ អាល់កុល និង​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នាពេលនេះ គឺ​ដើម្បី​ចូលរួម ចំណែក​ជាមួយ​អាជ្ញាធរ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីដ​១៩ ដែល​ធានាបាន​សុខភាព​សុវត្ថិភាព​ប្រជាពលរដ្ឋ ៕

ដោយ​៖​កូ​ឡាប​


×