បរទេស៖ នារីជនជាតិភូមាស្រស់ស្អាតម្នាក់ បានស្លាប់ទាំងនៅវ័យក្មេង ដោយសាររន្ទះបាញ់ នៅពេលដែលនាងកំពុងប្រើប្រាស់ទូរស័ព្ទ ខណៈមេឃកំពុងភ្លៀង ។ ព័ត៌មាននេះ ត្រូវបានចែករំលែកតៗ យ៉ាងព្រោងព្រាត នៅលើបណ្តាញសង្គមហ្វេសប៊ុក។
ទាក់ទងនឹងករណីនេះ គេក៏បានព្រមានដល់មនុស្សគ្រប់គ្នា សូមកុំព្យាយាមប្រើប្រាស់ទូរស័ព្ទនិយាយ លេងហ្គេម ឬលេងអ៊ីនធឺណិត ខណៈមេឃកំពុងភ្លៀងមានផ្គរ រន្ទះ ។ ព្រោះអ្នកដឹងទេថា អង់តែនដែលអ្នកបានតភា្ជប់នៅខាងក្រៅផ្ទះ បានធ្វើការចាប់យកនូវប្រព័ន្ធ ពីខាងក្រៅដើម្បីដំណើរការ ហេតុដូច្នេះប្រព័ន្ធនេះ គឺមានឥទ្ធិពលអាចតភា្ជប់នឹងរន្ទះបាន៕
ដោយ៖ លឹម ហុង