ប្រទេសថៃ ប្រកាសថាគ្មានករណីឆ្លងវីរុសកូរ៉ូណាជាលើកដំបូង ចាប់តាំងពីថ្ងៃទី ៩ ខែមីនាមក។
លោកវេជ្ជបណ្ឌិត Thaweesilp Wisanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលស្ថានការណ៍ COVID-19 បាននិយាយកាលពីថ្ងៃពុធថា ការដែលគ្មានករណីឆ្លងថ្មី គឺជាលទ្ធផលនៃកិច្ចសហការទូទាំងប្រទេស ខណៈដែលលោកជំរុញឲ្យសាធារណៈ បន្តអនុវត្តតាមវិធានការគ្រប់គ្រងជំងឺ របស់រដ្ឋាភិបាល។
លោកថ្លែងក្នុងសន្និសីទសារព័ត៌មានថា “ពួកយើងមានអារម្មណ៍ធូរស្រាលបន្តិចឥឡូវនេះ ប៉ុន្តែពួកយើងមិនគួរបន្ថយ ការការពារនោះឡើយ”។
លោកថា “ពួកយើងទាំងអស់គ្នាខិតខំធ្វើការយ៉ាងលំបាក សម្រាប់លទ្ធផលនេះ ហើយឥឡូវពួកយើង បានធូរស្រាលបន្តិច”។
សូមបញ្ជាក់ថា ថៃមានអ្នកឆ្លងវីរុសកូរ៉ូណាសរុបចំនួន ៣.០១៧នាក់ និងស្លាប់ ៥៦នាក់។ អ្នកជំងឺដែលជាសះស្បើយមានចំនួន ២.៨៤៤នាក់ ដូច្នេះមានន័យថា ថៃនៅមានអ្នកជំងឺត្រឹម ១១៧នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
ប្រភព៖ Channelnewsasia
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ