បន្ទាយមានជ័យ ៖ ខ្យល់កន្ត្រាក់បង្កខូចខាតផ្ទះពលរដ្ឋ៣៦ខ្នង នៅសហគមន៍ខ្លះ នៃ៤ស្រុក នៅខេត្តបន្ទាយមានជ័យ កាលពីរសៀល ថ្ងៃ ១៣ ខែឧសភា ឆ្នាំ២០២០ ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថ្ងៃទី១៤ខែឧសភាថា៖ ខ្យល់កន្ត្រាក់នោះ ប៉ះលើក្រុងស្រុក ៤ គឺក្រុងសិរីសោភ័ណ ស្រុកព្រះនេត្រព្រះ, មង្គលបូរី និង អូរជ្រៅ ។ តួលេខបឋមឃើញមានផ្ទះចំនួន៣៦ខ្នងរងគ្រោះ ហើយសំណង់ផ្សេងទៀត ក៏រងការខូចខាតដែរ ។
លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានប្រាប់ថា៖ ខ្យល់កន្ត្រាក់ពេលមានភ្លៀងកក់ខែនោះ បង្កប៉ះខូចខាតផ្ទះ ៣ខ្នង នៅភូមិអូរតាគល់ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ក្នុងនោះក៏ប៉ើងរលំខ្លោងទ្វារស្លាកវត្តឫស្សីក្រោក ៕
ដោយ ៖ បន្ទាយ