ស្វាយរៀង៖ កងទព័នៃកំលាំងអាជ្ញាធរជាតិគីមីនិងកំលាំងស៊ីម៉ាក់បាន រុករកឃើញកន្លែងមានគ្រាប់បែកជាអាវុធគីមី ចំនួន៧កន្លែងថ្មីទៀត ស្ថិតឃុំគគីរ ដោយរួមទាំងមួយកន្លែងបានបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋចំនួនជាង១០នាក់។
លោកហេងរតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងក្នុងផេកហ្វេសប៊ុកថា នៅថ្ងៃទី៩ខែតុលាឆ្នាំ២០១៧នេះ ការរុករកគ្រាប់បែកទំលាក់ពីយន្តហោះជាប្រភេទអាវុធគីមីនៅក្នុងបរិវេណសាលាបឋមសិក្សានិងវត្តគគីរ ភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានបញ្ចប់ហើយ ដោយរកឃើញតែមួយគ្រាប់ទេ។
លោកអគ្គនាយក បានបញ្ជាក់ថា បីសាចចំហាយពិសមួយគ្រាប់ទៀតអាចស្ថិតនៅក្រោមអគារសាលាឆាន់ និងអគារមួយចំនួនទៀត ព្រោះក្រោយសង្គ្រាមទីវត្តអារាមនេះ បានកសាងសំណង់មួយចំនួនដូចជាសាលាឆាន់ សាលាបឋមសិក្សាចំនួន២ខ្នង និងអគារមួយចំនួនទៀតកងទព័នៃកំលាំងអាជ្ញាធរជាតិគីមីនិងកំលាំងសុីម៉ាក់បានប្រឹងប្រែងរុករកខាងក្រៅអគារអស់ហើយ ហើយយើងមិនអាចកំទេចអគារទាំងនោះចោលបានទេ។ យើងបានបោសសំអាតមួយគ្រាប់នៅជាប់សាលារៀន អាចមានសុខសុវតិ្ថភាពជូនក្មួយៗហើយ រីឯសល់មួយគ្រាប់ទៀតករណីនេះត្រូវសាងសង់ជាថ្មី ចាំបាច់ត្រូវបោសសំអាតជាមុនសិន។
លោកបន្តថា មរតកនេះទុកជូនក្មេងៗជំនាន់ក្រោមហើយ ប្រសិនជាព័ត៌មានរាយការណ៍នោះមិនខុសទេនោះ ហើយយើងមានជំនឿថា មិនខុសទេតែមិនចាំកន្លែងច្បាស់តែប៉ុណ្ណោះ។ ជាមួយកិច្ចប្រតិបតិ្តការនេះ កំលាំងទាំង២អង្គភាពរុករកឃើញកន្លែងមានគ្រាប់បែកជាអាវុធគីមីដូចគ្នានេះចំនួន៧កន្លែងថ្មីទៀតស្ថិតឃុំគគីរនេះ ដោយរួមទាំងមួយកន្លែងបានបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋចំនួនជាង១០នាក់ ហើយតាមពត៌មានចំនួន៣នាក់ត្រូវចូលទេព្យវិញទៀតនៅថ្ងៃទី៩នេះ ដោយសារស្ថានភាពសុខភាពមិនល្អ៕ ដោយ៖ជាលី