ប្រទេសថៃ ៖ តារាហ្វេសប៊ុកដ៏ល្បីឈ្មោះរបស់ប្រទេសថៃ ដែលមានរហស្សនាមថា យាយគ្រវីសក់ បានធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គម ផ្ទុះការភ្ញាក់ផ្អើលជាថ្មី បន្ទាប់ពីសារព័ត៌មានថៃមួយ បានបញ្ចេញរូបភាពជាច្រើនសន្លឹកថ្មីៗនេះ កាលពីគាត់នៅជាកុមារភាព និងមុខមាត់ជាមនុស្សប្រុស មុនពេលដែលគាត់មិនទាន់ផ្លាស់ប្តូរអត្តចរិក តុបតែងខ្លួនជាមនុស្សស្រី និងព្រមទាំងជីវប្រវត្តិខ្លះៗរបស់គាត់។
យាយគ្រវីសក់ ត្រូវបានគេដឹងថា មានឈ្មោះពិត Sitagsus Bao ។ គាត់មានស្រុកំណើតនៅក្នុងទីក្រុងបាងកក និងជាកូនទី៤ ក្នុងចំណោមសមាជិកគ្រួសារ ១០ នាក់ ។ គាត់បានបញ្ចប់ការសិក្សានៅសាលា Thawi Thaphisek និងសកលវិទ្យាល័យ Ramkhamhaeng ផ្នែកច្បាប់។
Sitagsus Bao ដែលមានទេព្យកោសល្យសិល្បៈតាំងពីកុមារភាព ត្រូវបានដឹងថា គឺជាសិក្សល្អម្នាក់នៅក្នុងថ្នាក់ ដោយតែងតែទទួលបានចំណាត់ថ្នាក់លេខ១ និងលេខ៣ ជានិច្ច ព្រោះតែខួរក្បាលរបស់គាត់មានការចងចំខ្ពស់ នូវអ្វីៗដែលបានកន្លងផុតទៅ។ លើសពីនេះ គាត់ក៏ត្រូវបានគេទទួលយកធ្វើការជាអ្នកបកប្រែភាសាអង់គ្លេស សម្រាប់អ្នកសិក្សាថ្នាក់អនុបណ្ឌិតផងដែរ ។ យាយគ្រវីសក់ គឺជាមនុស្សម្នាក់មានការស្រាវជ្រាវ និងក្លាយជាអ្នកនិពន្ធសៀវភៅ ជាមួយការប្រើប្រាស់ភាសាដ៏ល្អទៀតផង ។
ដោយសារតែគាត់រៀនជំនាញច្បាប់ ហេតុនេះ គ្រួសាររបស់គាត់ ចង់ឲ្យគាត់ក្លាយជាមេធាវី ព្រោះតែពួកគេមិនចង់ជួលមេធាវី នៅពេលមានបញ្ហា។ ទោះយ៉ាងណា តាមពិតទៅ គាត់ហាក់ដូចមិនមាននិស្ស័យខាងវិស័យកោសល្យវិច័យនេះសោះឡើយ ប៉ុន្តែ បែរជាចង់ក្លាយជាអ្នករចនាម៉ូតទៅវិញ។
ជាការពិត គាត់បានមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង ចាប់តាំងពីសង្ក្រានឆ្នាំថ្មី ២០១៧ ម្លេះ ដែលនៅពេលនោះ មនុស្សម្នាបានថតរូបភាពខណៈគាត់ស្លៀកសិចស៊ី និងលេងល្បែងកម្សាន្តនៅក្នុងទឹក បង្ហោះឡើងអ៊ីនធឺណិត។ មុនពេលត្រូវបានមហាជនស្គាល់ គឺគាត់មានការងារជាច្រើនដែលគាត់បានធ្វើនៅក្នុងឧស្សាហកម្មកម្សាន្តនេះ ក្នុងនោះរួមមានធ្វើជាម្តាយនៅក្នុង Tik Tok ដែលធ្វើឲ្យគ្រប់គ្នាកោតសរសើរជាខ្លាំង៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ sanook)