Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ស្វាយរៀង ប្រកាស​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩

​ខេត្តស្វាយរៀង ៖ ឯកឧត្តម​អភិបាលខេត្ត​ស្វាយរៀង បាន​បញ្ជាក់ថា បើទោះបីជា​ខេត្តស្វាយរៀង មិនទាន់មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីត​-១៩ ក៏ពិតមែន ប៉ុន្តែ​រដ្ឋបាលខេត្ត នៅតែ​បន្ត​យកចិត្ត​ទុ​ដាក់​បំផុត ក្នុងការ​ពង្រឹង​អនុវត្ត​ទាំង​វិធានការ​ការពារ​។​

​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ នា​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០​នេះ នៅក្នុង​បរិវេណ​សាលាខេត្ត បានទទួល​សម្ភារ​ដែល​ឧបត្ថម្ភ ដោយ​អង្គការ​ការី​តាស​កម្ពុជា តាមរយៈ​លោកជំទាវ ព្រុំ សុ​ភី អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន សម្រាប់​ចាត់ចែង​ក្នុងអំឡុង ពេល​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង ជំងឺ​កូ​វីដ​១៩ នៅក្នុង​ខេត្តស្វាយរៀង​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ លោកជំទាវ ព្រុំ សុ​ភី និង​សហការី ព្រមទាំង​តំណាង​អង្គការ​ការី​តាស​កម្ពុជា ដែល​បាន​ឆ្លៀតពេល​វេលា​ដ៏​មានតម្លៃ​នាំយក​សម្ភារ ប្រយុទ្ធប្រឆាំង​និង​ជំងឺ​កូ​វីដ​១៩ រួមមាន សាប៊ូ​២១​កេស ស្មើនឹង​១៥១២​ដុំ​, ម៉ាស​៥០​ប្រអប់ ស្មើនឹង​២៥០០​សន្លឹក​, អាល់កុល​១០​បី​ដុង ស្មើនឹង​១០០​លីត្រ​, និង​ផ្ទាំង​អប់រំ​ផ្សព្វផ្សាយ​១០៥​ដុំ ស្មើនឹង​១០០០​សន្លឹក ។

​ជាមួយនេះ ឯកឧត្តម​អភិបាលខេត្ត បាន​បញ្ជាក់ថា នាពេល​បច្ចុប្បន្ន បើទោះបីជា​ខេត្តស្វាយរៀង មិនទាន់មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីត​-១៩​ក៏ពិតមែន ប៉ុន្តែ​រដ្ឋបាលខេត្ត គឺ​នៅតែ​បន្ត​យកចិត្ត​ទុ​ដាក់​បំផុត ក្នុងការ​ពង្រឹង​អនុវត្ត​ទាំង​វិធានការ​ការពារ និង​វិធានការ​ផ្សព្វផ្សាយ អប់រំ ណែនាំ ទៅដល់​ប្រជាពលរដ្ឋ ដើម្បី​បង្ការ ទប់ស្កាត់​នូវ​ការឆ្លង​រាលដាល នៃ​ជំងឺឆ្លង​មួយ​នេះ​៕

ដោយ​៖ វ៉ៃ​កូ​

×