Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​សៅរ៍ ទី​ ១៦ ខែឧសភា​​ ឆ្នាំ​ ២០២០​

ឆ្នាំជូត​

រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅក្នុង​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះ​ហើយ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវប្រកាន់យក​ភាព​ចិត្ត​ត្រជាក់​ដាក់ខ្លួន​ទើប​មិនមាន​បញ្ហា​អាក្រក់​ណាមួយ​ជ្រែកចូល​កើត​។​

ជំនួញ ៖ បើ​ចង់​ចំណាយ​ប្រាក់កាស​ដាក់ទុន​លើ​អ្វីមួយ​ត្រូវ​គិតគូរ​ឱ្យ​ច្បាស់លាស់​ចៀសវាង​ដាក់ទុន​ទៅហើយ​ត្រូវ​កប់​បាត់អស់ ហើយ​ត្រូវ​ទៅ​ខ្ចី​អ្នកដទៃ​នាំ​គេ​ប្រមាថ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច​។​

​ស្នេហា ៖ ប្រុសស្រីចូរនៅទ្រឹងមួយកន្លែងប្រយ័ត្ន​ជួប​រឿង​រាវ​អាក្រក់ ហើយ​រែកពន់​ភាព​ទុក្ខសោក​មកវិញ​៕

​ឆ្នាំឆ្លូវ​

​​រាសី​ល្អជា​មធ្យម​។

​ការងារ ៖ ​​ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​មានការ​យកចិត្តទុកដាក់ ហើយ​ប្រយ័ត្ន​ការងារ​សំខាន់ៗ​បន្តិច​ ព្រោះ​ថាបើ​មិនបាន​យកចិត្តទុកដាក់​ឬ​គិតគូរ​ទាន់ពេលវេលា​ទេនោះ​បញ្ហា​អាក្រក់​អាច​នឹង​លុកលុយ​យាយី​ទៀត​ជាក់​ជាពុំខាន​។

​ជំនួញ ៖ ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ផ្សើម​បំពង់​អញ្ចឹង​ដែរ តែ​យ៉ាងណា​ការធ្វើ​អ្វី​មិនអាច​លោភលន់​បានទេ​ព្រោះ​ភាព​ស៊យ​ក៏មាន​តាម​ជាប់​មិន​ទៅណា​ឆ្ងាយ​នៅឡើយ​។

​ស្នេហា ៖ ចំពោះកំលោះ​ក្រមុំ​កើតការ​រកាំចិត្ត​និង​មាន​ភាព​សៅហ្មង​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះ​ធ្វើ​អ្វីៗ​តែង​ងាយ​មានការ​ភ្លាំងភ្លាត់​ណាស់​។​ លោកអ្នក​អាច​ត្រូវបាន​គេ​បន្ទោស​ឬ​បង្ករឿង​អាក្រក់​ណាមួយ​កើតឡើង​ផង​ដែរ។

ជំនួញ ៖ នៅថ្ងៃនេះ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ​ ព្រោះ​បើ​មិន​បោល​ហួស​ក៏ត្រូវ​អ្នកដទៃ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន​បន្តិច​ទើប​ប្រសើរ​។​

ស្នេហា ៖ មាន​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។

​ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​មានការ​ចម្រើន​លូតលាស់​ទៅមុខ ហើយ​ធ្វើ​អ្វី​ងាយស្រួល​ផង​។ ​ក្រៅពីនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ឬ​ចរចា​អ្វីមួយ​ ពីព្រោះថា​ផល​សម្រេច​នោះ​ក៏មាន​ខ្ពស់​ណាស់​។​

ជំនួញ ៖ ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​ទាស់ខុស​អ្វី​ទ្បើ​យ​ពិសេស​ការចង់​បើកហាង​ថ្មី​ឬ​ផ្លាស់ប្តូរ​មុខរបរ​តែង​ហុច​ផល​ល្អៗ​មកវិញ​ដូច​សមប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ មាន​ភាព​ផ្អែមល្ហែម​ចាក់ទឹកមិនលិច​ប៉ុន្មាន​ទេ​៕

​ឆ្នាំរោង​

​​រាសី​ស្រុតចុះ​។​

​ការងារ ៖ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ទេពី​ព្រោះថា​រឿង​រាវ​អាក្រក់​មួយចំនួន​តែង​កើតឡើង​ជាង​សព្វមួយដង​។

​ជំនួញ ៖ ​ចំពោះលោកអ្នកដែលចង់ពង្រីក​មុខរបរ​រកស៊ី​ជួញដូរ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​អ្វី​ឡើយ​ គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​បន្តិច​ទើប​ប្រសើរ​។​

​ស្នេហា ៖ ​កើត​មានការ​រកាំរកូស​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕

​ឆ្នាំម្សាញ់​

​​​​រាសី​ខ្ពស់ត្រដែត​។

​ការងារ ៖ ​ក្នុងថ្ងៃនេះ​មានជោគ​សិរី​ល្អ ហើយ​បើ​លោកអ្នក​ចង់​ដំណើរការ​កិច្ចការងារ​អ្វី​តែង​ចម្រើន​លូតលាស់​និង​ទទួល​ផ្លែផ្កា​មកវិញ​ជានិច្ច​។​

ជំនួញ ៖ ​​​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ មានភាព​ផ្អែមល្ហែម​ប្រពៃ​ណាស់៕

ឆ្នាំមមី​

​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​បញ្ហា​ឧបសគ្គ​ខ្លះៗ​យាយី​ពិសេស​ធ្វើ​ច្រើន​អាច​ខុស​ច្រើន​ថែមទៀត ។ ​ការប្រកប​ការងារ នៅតែ​លូតលាស់​សន្សឹមៗ​ទៅមុខ​ផងដែរ​។​

ជំនួញ ៖ ​​​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់​ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​

ស្នេហា ៖ មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​ និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ឡើយ​៕

​ឆ្នាំមមែ​

​​​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ដោយ​បើ​មានការ​ត្រៀម​បានល្អ​នោះ​ឃើញថា​ផល​ជា​ផ្លែផ្កា​តែង​ផ្តល់ឱ្យ​នៅពេល​ក្រោយ​វិញ​ជាក់​ជាពុំខាន​។

ជំនួញ ៖​ ​អ្នក​អាជីវករ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។

ស្នេហា ៖ ​​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំវក​

រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​ក្នុងថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ​ដូចនេះ​ការប្រកប​ការងារ​អ្វី​ត្រូវ​ប្រយ័ត្នប្រយែង​បើ​ពុំនោះ​ពិតជា​ត្រូវ​រែកពន់​ផល​លំបាក​នៅពេល​ក្រោយ​វិញ​ជាក់​ជាពុំខាន​។

ជំនួញ ៖ ​​ជំនួញ​ទីជិត​ឆ្ងាយ​មិនទាន់​ភ្លឺ​ថ្លា​ប៉ុន្មាន​ទេ​គឺ​អួអាប់​ណាស់​ហើយ​ផល​ចំណូល​នោះ​ទៀតសោត​ក៏​ជួប​ការលំបាក​ដូចនេះ​ទាល់តែ​ខិតខំ​ខ្លាំង​បន្តិច​ទើប​អាច​រកប្រាក់​ចំណូល​គ្រាន់​ធូរចិត្ត​ទៅរួច​។

ស្នេហា ៖ ​​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះស្រាំ​រហូត​ក្លាយជា​រឿង​បែកបាក់​៕

​ឆ្នាំរកា​

រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​នា​ថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ត្រឹម​កម្រិត​មធ្យម ហេតុនេះ​ទោះ​ធ្វើ​អ្វីៗ​តែង​ជឿនលឿន​ទៅ​មុខជា​សន្សឹមៗ​ជានិច្ច​។

ជំនួញ ៖ ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឬ​ស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​គ្នា​ថែមទៀត​។​

ស្នេហា ៖ ​​ចូរ​ប្រយ័ត្ន​ភាព​ប្រចែប្រច័ណ្ឌ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំច​

​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​បន្តិច​ហើយ​ពិសេស​ធ្វើ​ច្រើន​បែរជា​ទទួលបាន​ផល​តិច​ថែមទៀត​។​

ជំនួញ ៖ ជួប​បញ្ហា​ស្មុគស្មាញ​និង​ពិសេស​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់កាស​ឡើយ​ប្រយ័ត្ន​ទារ​វិញ​មិន​បានកើត​ជំលោះ​វិវាទ​ថែមទៀត​។​ ការរស់នៅ​លោកអ្នក​ត្រូវ​ប្រយ័ត្ន​ទាំង​ក្រុមមនុស្ស​ក្បែរ​ខ្លួន​និង​ពី​ចម្ងាយ​ពីព្រោះ​បើ​គេ​ធ្វើ​ព្យុះភ្លៀង​អ្វីមួយ​ហើយ​ពិតជា​ពិបាក​ទប់ទល់​ពុំខាន​ឡើយ​។

ស្នេហា ៖ ​ពិសេសបុរសកុំចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ប្រុស​ប្រកែក​ស្រី​ប្រកាន់​ស្រួល​មិន​ស្រួល​ខូច​កិត្តិយស​ហើយ​ជាប់​ទោសពៃរ៍​ឥតអំពើ​៕

​ឆ្នាំកុរ​

​​​​រាសី​ស្រុតចុះ​។

ការងារ ៖ ​​​នៅថ្ងៃនេះ​ទោះ​លោក​អ្ន​ធ្វើ​អ្វី​ក៏ដោយ​ត្រូវចិត្ត​ត្រជាក់​នោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​តែង​សម​ដូច​ប្រកប​ផង​។ ​ក្រៅពីនេះ​ការនិយាយស្តី​ស្ត្រី​មិនត្រូវ​មាត់​តូច​មាត់ធំ​ឡើយ​បើ​ពុំនោះ​ក្រុមមនុស្ស​គេ​នឹង​តបត​មក​វិញ​ ធ្វើឱ្យ​កើតជា​បញ្ហា​ណាមួយ​ដែល​ចាប់ផ្តើម​ពី​តូចតាច​អាច​រីក​ជាធំ​ផង​។​

ជំនួញ ៖ ​​ប្រៀប​ដូច​មាន​អ្វី​មក​ទាញ​កន្ត្រាក់​ទុក​គឺ​មិនមាន​ការរីកលូតលាស់​ទៅមុខ​ទេ ​គឺមាន​ការ​ធាក់​ថយក្រោយ​​ឬ​នៅ​នឹង​មួយកន្លែង​តែម្តង​។​

ស្នេហា ៖ ​ជួន​ល្អ​ជួន​អាក្រក់​ដោយសារ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​ឡើយ​៕

×