Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្ងន់​ក​! ប្រឈម​ជាប់គុក ៧ ឆ្នាំ និង​ពិន័យ​ប្រាក់ ព្រោះតែ​ទង្វើ​រកស៊ី​កេ​ង​ចំណេញ​កែ​ទម្ងន់​ជញ្ជីង ទុរេន​១​គីឡូ ថ្លឹង​ស៊ី​រហូតដល់​….(​វីដេអូ​)

​ថៃ​៖ កាសែត​ភាសា​ថៃ Khao Sod បាន​រាយការណ៍​កាលពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០ ថា អ្នកលក់​ទុរេន​ម្នាក់​នៅ​ទីក្រុង​បាងកក ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់ ពីបទ​កែ​គីឡូ​ជញ្ជីង​របស់គាត់ ដើម្បី​កេងចំណេញ​ប្រាក់​ពី​អតិថិជន​។​

​នាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃក្នុង (ITD) បាន​ចាត់វិធានការ បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ជាច្រើន​ពី​អ្នកទិញ​។ មន្ត្រី​ម្នាក់​នៅក្នុង​សម្លៀកបំពាក់​ធម្មតា បាន​ទៅ​ទិញ​ទុរេន​ពី​អ្នកលក់​ម្នាក់ ហើយ​បន្ទាប់មក​ថ្លឹង​វា និង​បង្ហាញថា​មាន​ទម្ងន់ ២ គីឡូក្រាម​។ ទោះយ៉ាងណា បន្ទាប់មក​មន្ត្រី​រូបនោះ បាន​យក​ជញ្ជីង​ស្តង់ដារ​ផលិត​ម៉ាស៊ីន​ថ្លឹង​ម៉ាក​ថ្មី ហើយ​ដាក់​ទុរេន​ដដែល ដាក់​លើ​វា​ដោយ​បង្ហាញថា មាន​មាន​ទម្ងន់ ១ គីឡូក្រាម​។​

​ក្រោយមក​អាជីវករ​រូបនេះ​ត្រូវបាន​នាំខ្លួន​ទៅកាន់​ប៉ុស្តិ៍នគរបាល Chanasongkram ជា​កន្លែង​ដែល​គាត់​ប្រឈមមុខ នឹង​ការជាប់​ពន្ធនាគារ រយៈពេល ៧ ឆ្នាំ និង​ពិន័យ ជា​ប្រាក់​មិន​លើសពី ២៨០,០០០ បាត​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ Khao Sod)

×