ម្ចាស់ចម្ការកៅស៊ូមួយ នៅខេត្តសុងក្លា ភាគខាងត្បូងនៃប្រទេសថៃ បានរាយការណ៍នៅថ្ងៃនេះថា ពួកគេបានរកឃើញដើមម្នាស់ចម្លែកមួយ នៅលើដីចម្ការរបស់ពួកគេ។
ដើមម្នាស់ចម្លែកនេះ មើលទៅដូចជាដើមម្នាស់១៥ដើម រួមបញ្ចូលគ្នាតែមួយ និងលេចចេញជារូបរាងប្រៀបដូចក្បាលនាគអ៊ីចឹង ។
យ៉ាងណាមិញ បើតាមសេចក្តីរាយការណ៍ ពីបណ្តាញសារព័ត៌មានថៃ បានបង្ហើបឱ្យដឹងថា បន្ទាប់ពីរកឃើញដើមម្នាស់គួរឱ្យចាប់អារម្មណ៍នេះ អ្នកស្រី ផាន់ឆា ខុនរ៉ាត់ និងស្វាមី បាននាំយកផ្កា គ្រឿងក្រអូប និងទៀនធូប មកបូជាឧទ្ទិសបួងសួង ដោយសង្ឃឹមថា នឹងមានតម្រុយដល់លេខសំណាង ដើម្បីឈ្នះឆ្នោត។
លេខសំណាងត្រូវបានគេនិយាយថា គឺលេខ 158 ៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ Naewna)