Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សៀវភៅ «​ប៊ុន រ៉ានី – ភរិយា​បុរស​ខ្លាំង​នៃ​កម្ពុជា​» ត្រូវបាន​ចេញផ្សាយ ជា​ភាសា​អង់គ្លេស​

​ភ្នំពេញ​៖ សៀវភៅ​ដែល​ចំណងជើង​ជា​ភាសា​អង់គ្លេស​សរសេរថា «BUN RANY – THE WIFE OF CAMBODIA’S STRONG MAN» មាន​ខ្លឹមសារ​ជា​ភាសា​ខ្មែរ «​ប៊ុន រ៉ានី – ភរិយា​បុរស​ខ្លាំង​នៃ​កម្ពុជា​» ត្រូវបាន​ចេញផ្សាយ​។​


​លោក ឆាយ សុផល អ្នកសារព័ត៌មាន​ជើងចាស់ បានចេញ​ផ្សាយ​សៀវភៅ​ជា​ភាសា​អង់គ្លេស ស្តីពី​ប្រវត្តិ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅ​ថ្ងៃ​សៅរ៍​ទី​១៦ ខែឧសភា ឆ្នាំ​២០២០​។​

​បើតាម​ការរៀបរាប់រ​ប​ស់លោក ឆាយ សុផល សៀវភៅ​នេះ មាន​ចំណងជើង​ថា «BUN RANY – THE WIFE OF CAMBODIA’S STRONG MAN» មានន័យ​ជា​ភាសា​ខ្មែរ​ថា «​ប៊ុន រ៉ានី – ភរិយា​បុរស​ខ្លាំង​នៃ​កម្ពុជា​»​។​

​លោក ឆាយ ផុល បាន​បញ្ជាក់ថា សៀវភៅ​នេះ​បាន​បកប្រែ​ពី​សៀវភៅ​ជា​ភាសា​ខ្មែរ ហើយ​សៀវភៅ​ជា​ភាសា​ខ្មែរ​នេះ បានចេញ​ផ្សាយ​តាំងពី​ខែ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៩​មកម្ល៉េះ ប៉ុន្តែ​សៀវភៅ​ជា​ភាសា​អង់គ្លេស មាន​បន្ថែម​រូបភាព​ខ្លះ ស្តីពី​ពិធី​បុណ្យសព​របស់​អ្នក​ម្តាយ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត កាលពី​សប្តាហ៍​មុន ដែល​លោក​ក៏បាន​ទៅ​ចូលរួម​ដែរ​។​

​លោក​បញ្ជាក់ថា «​ដោយសារ​ខ្ញុំ​បានទទួល​សារ​តាម​អ៊ីម៉េល​ផង និង​តាម​ហ្វេ​ស​ប៊ុ​ក​ផង ព្រមទាំង​មាន​សំណើ​ពី​បណ្ណាគារ​ខ្លះ នៅ​រាជធានី​ភ្នំពេញ​ថា ពួកគេ​ចង់បាន​សៀវភៅ​ពី​ប្រវត្តិ​របស់​ស្ត្រី​ទី​១​នៃ​កម្ពុជា ទើប​ខ្ញុំ​ប្រឹងប្រែង​ធ្វើ​សៀវភៅ​នេះ ជា​ភាសា​អង់គ្លេស​។ ការធ្វើ​សៀវភៅ​មួយច្បាប់ៗ គឺ​ពិតជា​មិន​ងាយស្រួល​ពេក​ទេ តែ​ធ្វើ​ដូចម្តេច បើ​ខ្ញុំ​ធ្លាក់ខ្លួន​ក្នុង​អាជីព​នេះ​ទៅហើយ​»​។​

​បើតាម​ការរៀបរាប់រ​បស់​អ្នកនិពន្ធ​រូបនេះ​បាន​ឲ្យ​ដឹងថា សៀវភៅ​ដែល​ចំណងជើង​ជា​ភាសា​អង់គ្លេស​សរសេរថា «BUN RANY – THE WIFE OF CAMBODIA’S STRONG MAN» ត្រូវបាន​បកប្រែ​ដោយ​ក្រុម​ជំនាញ និង​មានការ​កែសម្រួល​ពី​ជនជាតិ​អាមេរិក​។​

​នៅក្នុង​ទំព័រ​ថ្លែងអំណរគុណ​បានបង្ហាញ​ថា លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជួយ​បោះ​សៀវភៅ​នេះ​ចំនួន​មួយ​ម៉ឺន​ច្បាប់​។​

​បើតាម​ការបញ្ជាក់​ពី​លោក ឆាយ សុផល សៀវភៅ​នេះ​ក៏​ជា​ចូលរួមចំណែក​អបអរ ចំពោះ​សម្តេច​ទាំងពីរ ដែលមាន​ចៅ​ទី​២១ នៅ​សប្តាហ៍​នេះដែរ​។​

​បន្ទាប់ពី​សៀវភៅ​នេះ​ទៅ លោក ឆាយ សុផល បាន​បញ្ជាក់ថា សៀវភៅ «​បងប្អូន​ប្រុស​ទាំង​៣» ដែល​រៀបរាប់​ពី​សាវតារ​កូនប្រុស​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​នឹងត្រូវ​ចេញផ្សាយ​ជា​ភាសា​អង់គ្លេស និង​ភាសា​ចិន​ដែរ នៅ​ខែ​ក្រោយនេះ ខណៈដែល​សៀវភៅ​សម្តេច​តេ​ជោ ដែលមាន​ចំណងជើង​ថា «​ហ៊ុន សែន – នយោបាយ និង​អំណាច​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ជាង​៤០​ឆ្នាំ​» នឹងត្រូវ​ចេញផ្សាយ​ជា​ភាសា​អង់គ្លេស នៅក្នុង​អំឡុង​ខែសីហា​ឆ្នាំនេះ​៕​

ដោយ​៖​បញ្ញា​ស័ក្តិ​

 

×