Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាង និង​ភោជនីយដ្ឋាន​នៅ​អ៊ីតាលី ត្រៀម​បើក​ដំណើរ​ឡើងវិញ ខណៈ​រដ្ឋាភិបាល​បន្ធូរ​បន្ថយ​វិធាន​ការបន្ថែម​

ហាង​លក់ទំនិញ ភោជនីយដ្ឋាន និង​ហាង​កាត់សក់​នៅក្នុង​ប្រទេស​អ៊ីតាលី នឹង​បើក​ដំណើរការ​ឡើងវិញ​ចាប់ពី​ថ្ងៃ​ចន្ទ ខណៈដែល​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ បាន​បន្ធូរបន្ថយ​បន្ថែម​នូវ​វិធាន​ការបិទ​ប្រទេស ហើយ​រដ្ឋាភិបាល​បញ្ជាក់​ថា ខ្លួន​កំពុងតែ​ប្រថុយប្រថាន ក្នុង​ការដាក់​ប្រទេស​ឲ្យ​ដំណើរ​ការធម្មតា​វិញ​។​

​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី ៣​ក្នុង​តំបន់​អ៊ឺរ៉ុប​នេះ កំពុងតែ​ងើប​ចេញ​យឺតៗ​ពី​ការបិទ​ប្រទេស​អស់​រយៈពេល​ជាង ២​ខែ ដោយ​អាជីវកម្ម​ទាំងអស់​ត្រូវបាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរ​ឡើងវិញ​ជា​បន្តបន្ទាប់ ដរាបណា​ពួកគេ​អនុ​ម័​យ​វិធានការ​អនាម័យ និង​ដាក់​ភ្ញៀវ​ឲ្យ​ស្ថិតនៅ​ចំងាយ ១​ម៉ែត្រ​ពីគ្នា​។​

​សូមបញ្ជាក់ថា អ៊ីតាលី​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​រងគ្រោះ​ខ្លាំង​បំផុត ពី​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា​ដោយ​តួលេខ​ចុងក្រោយ បាន​បង្ហាញថា អ៊ីតាលី​មាន​អ្នកស្លាប់​ចំនួន​ជិត ៣២.០០០​នាក់ ខណៈដែល​អ្នក​ឆ្លង​មាន​ជាង ២២៥.០០០​នាក់​។

​ប្រទេស​នេះ​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ ៦​ជា​ប្រទេស​មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ច្រើន​បំផុត និង​លេខ ៣​ជា​ប្រទេស​មាន​អ្នកស្លាប់​ច្រើន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

×