ភ្នំពេញ៖ តំណាងក្រុមហ៊ុន OCIC បានឲ្យដឹងថា កន្លងមក ក្រុមហ៊ុន បានសិក្សាស្ពានពីរខ្សែ ដោយផ្តោតលើជម្រើសលើទឹក ដែលគ្រោងចំណាយប្រមាណ៦០លានដុល្លារអាមេរិក និងជម្រើសមួយទៀត ជាស្ពានឆ្លងកាត់ក្រោមទន្លេ ដែលគ្រោងចំណាយទឹកប្រាក់២០០លានដុល្លារ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុន OCIC សាងសង់ស្ពានបេតុងខ្សែកាបតភ្ជាប់រវាទីក្រុងកោះពេជ្រទៅ កាន់ទីក្រុងកោះនរាថ្មី ដែលស្ពាននេះ រួមចំណែក កាត់បន្ថយការកកស្ទះចរាចរណ៍។
ការសាងសង់ស្ពានបេតុងខ្សែកាបតភ្ជាប់រវាងទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងកោះនរាថ្មី ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញតឲ្យក្រុមហ៊ុន OCIC ធ្វើការសាងសង់ ដើម្បីជាផ្នែកមួយជួយសម្រួល និងកាត់បន្ថយការកកស្ទះចរាចរណ៍។
លោកទូច សំ ណាង អគ្គនាយករងក្រុមហ៊ុន OCIC បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ការស្ថាបនាច្រាំងទន្លេ និងចាក់ដីបំពេញ រួមទាំងហេដ្ឋារចនាសម្ព័ន្ឋដទៃទៀតបានចាប់ផ្តើម ជាមួយនឹងផែនការបញ្ចប់ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធទាំងស្រុងនៅឆ្នាំ២០២៣ ខាងមុខ។
រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់ជាគោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុន OCIC សាងសង់ស្ពានបេតុងខ្សែកាបតភ្ជាប់ រវាទីក្រុងកោះពេជ្រទៅកាន់ទីក្រុងកោះនរាថ្មី ដែលស្ពាននេះ នឹងរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍យ៉ាងសំខាន់។
យោងតាមលិខិតមួយច្បាប់របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២០ ផ្ញើជូន ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ក្រុមហ៊ុន OCIC ស្នើសុំគោលគារណ៍ទៅនាំចូលនូវសម្ភារ និងគ្រឿងចក្រមួយចំនួនដែលមានតម្លៃ សរុប ៤០,៨៨៨ ៥៨០ ដុល្លារអាមេរិក ដោយពន្ធ និងអាការផ្សេងៗ ជាបន្ទុករបស់រដ្ឋ ហើយនឹងដឹកមកកាន់រាជធានីភ្នំពេញ តាមមាត់ច្រកអន្តរជាតិនានាក្នុងពេលឆាប់ៗ ខាងមុខនេះ ។
លិខិតដដែលនេះ បញ្ជាក់ថា-ក្រុមហ៊ុន OCIC បានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍កោះនរា ស្ថិតក្នុងខណ្ឌច្បារអំពៅ រាធានីភ្នំពេញ តាមរយៈលិខិតលេខ ១០៨៥ សជណ.កស ចុះថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៨ របសការគណៈរដ្ឋួទទមន្ត្រី ។
លិខិតដដែលបន្តថា តាមផែនការក្រុមហ៊ុននឹងស្ថាបនាស្ពានបេតុងខ្សែកាបចំនួន ១ ខ្សែ ដើម្បីតភ្ជាប់ទីក្រុងកោះពេជ្រ ទៅគម្រោងអភិវឌ្ឍកោះនរា ហើយស្ពាននេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋនៅស្ពានមុនីវង្ស បានមួយកម្រិតធំ ពេលស្ថាបនារួច៕
ដោយ៖សម្ផស្ស