ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្ យនិងបិទទីសប្បាយភាពនានាមួយចំនួន ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-១៩ ។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌភ្នំពេញ បានឲ្យដឹងថា នៅយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ បានអញ្ជើញដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ និង ដោយមានការចូលរួមពី លោក ប្រធានមន្ទីរទេសចរណ៍ លោក អនុប្រធានមន្ទីរបរិស្ថាន នឹង មន្ត្រីជំនាញពាក់ព័ន្ធ ក្នុងខណ្ឌ ដោយបែងចែកជា៤ក្រុម ដើម្បី ចុះត្រួតពិនិត្យ និង ធ្វើកិច្ចសន្យា បិទ ទីតាំង មណ្ឌលកំសាន្ត ក្លិប ខារ៉ាអូខេ បៀរហ្គាឌែន ដែលបានបើកដំណើការ ផ្ទុយពីសារាចរណ៍ណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា និង ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ឋ ប្រឆាំងនិង ជម្ងឺ Covid-១៩។
ក្នុងនោះកម្លាំងចម្រុះបានចុះធ្វើកិច្ចសន្យា ដល់ម្ចាស់ បៀរហ្គាឌែន ដែលកំពុងបើកដំណើការអាជីវកម្ម ផ្ទុយពីសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល។
ក្នុងការចុះត្រួតពិនិត្យ នេះកម្លាំងយើង បាន ណែនឲ្យបងប្អូន ដែលជាម្ចាស់អាហារដ្ឋាន ទាំងអស់ ត្រូវប្រើប្រាស់ក្រមា ឬម៉ាស់ឲ្យបានត្រឹមត្រូវ និង លាងដៃជាមួយសាប៊ូ ឬ អាកុលអោយបានញឹកញាប់ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-១៩។
សូមបញ្ជាក់ថា ក្រោយពីមានការព្យាបាលអ្នក ជំងឺកូវីដ ១៩ ជាសះស្បើយអស់ នៅក្នុងកម្ពុជា ឃើញថា ប្រជាពលរដ្ឋ មិនមានការភ័យខ្លាច និងបាត់ការប្រុងប្រយ័ត្ន ចំពោះ ជំងឺកូវីដ ១៩ ហើយនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានមួយចំនួនខ្វះការប្រុងប្រយ័ត្ន ទាំងម្ចាស់ភោជនីយដ្ឋាននិងភ្ញៀវដោយពុំបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឡើយ ដូច្នេះដើម្បីចូលរួមបង្ការនិងទប់ស្កាត់ ការរីករាលដាលនៃ ជំងឺកូវីដ–១៩ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត រដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញជាវិធានការយ៉ាងម៉ឺងម៉ាត់មួយចំនួន ហើយក្នុងវិធានការទាំងនេះ បើម្ចាស់ភោជនីយដ្ឋានមិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលទេ ប្រឈមនឹងការបិទអាជីវកម្មតែម្តង។
រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាប ជូនដំណឹងដល់ម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋានទាំងអស់ នៅក្នុងរាជធានីភ្នំពេញឲ្យបានជ្រាបថា ៖ ក្រោយពីមានការព្យាបាលអ្នក ជំងឺកូវីដ១៩ ជាសះស្បើយអស់នៅក្នុងកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញសង្កេតឃើញថា ប្រជាពលរដ្ឋ មិនមានការភ័យខ្លាចនិងបាត់ការប្រុងប្រយ័ត្ន ចំពោះ ជំងឺកូវីដ១៩ ហើយនៅតាមភោជនីយដ្ឋាននិងអាហារដ្ឋានមួយចំនួន ខ្វះការប្រុងប្រយ័ត្ន ទាំងម្ចាស់ភោជនីយដ្ឋាននិងភ្ញៀវដោយពុំបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ដូច្នេះដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ដូចខាងក្រោម៖
១ ៖ ម្ចាស់អាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋានទាំងអស់ នៅរាជធានីភ្នំពេញត្រូវគោរពឱ្យបានត្រឹមត្រូវ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីផែនការទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ១៩។
២៖ រៀបចំឲ្យមានទឹកអាកុលឬជែល សម្រាប់លាងដៃ នៅមុខច្រកចេញចូលនឹងត្រូវចាត់តាំងបុគ្គលិកធ្វើការវាស់កំដៅភ្ញៀវ ទាំងអស់មុននឹងអនុញ្ញាតឲ្យចូលនៅក្នុងភោជនីយដ្ឋានឬអាហារដ្ឋាន។
៣៖ រក្សាគម្លាតសង្គមឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្នុងករណីម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានណា មិនអនុវត្តតាមការណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ និងបិទអាជីវកម្មភោជនីយដ្ឋានជាបណ្ដោះអាសន្ន។
ទទួលបានសេចក្តីជូននេះសូមម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់មេត្តាជ្រាប និងអនុវត្តដោយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕
ដោយ៖កូឡាប