Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី ជំរុញ​ឧស្សាហកម្ម​ឈើ​កែច្នៃ លើកកម្ពស់​សមត្ថភាព​ផ្គត់ផ្គង់ ផលិតផល​ឈើ​ដាំ​ឧស្សាហកម្ម លើ​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស

​ស្របតាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពស់​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល បាន​ជំរុញ​ឱ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលមាន​រដ្ឋបាល​ព្រៃឈើ​ជា​សេនាធិការ ធ្វើ​ការដាំដុះ​ដើមឈើ​ឡើងវិញ សម្រាប់​បង្កើន​គម្រប​ព្រៃឈើ ការពារ​នូវ​ការហូរ​ច្រោះ​នូវ​គុណភាព​ដី និង​ដើម្បី​បម្រើឱ្យ​វិស័យ​ឧស្សាហកម្ម​ឈើ​កែច្នៃ វិស័យ​សំណង់ និង​គ្រឿង​សង្ហា​រឹម ដែល​កំពុងមាន​តម្រូវការ​ខ្ពស់​។​

នៅ​ចុង​សប្តាហ៍​កន្លងមក ត្រូវ​នឹង​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន បាន​អញ្ជើញ​ទៅពិនិត្យ និង​វាយតម្លៃ​អំពី​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​ឧស្សាហកម្ម​ឈើ​ដាំ​លើដី​ព្រៃរបស់​រដ្ឋ​ដែល​អនុវត្ត​ដោយ​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក ក្រោម​កិច្ចសហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​នៅ​ស្រុក​ស​ប្បូរ ខេត្តក្រចេះ​។

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៣ ខែឧសភា ឆ្នាំ​២០២០ នេះ ឯកឧត្តម​រដ្ឋមន្ត្រី អមដំណើរ​ដោយ លោកជំទាវ មិថុនា ភូ​ថង អភិបាល​នៃ​គណ​អភិបាលខេត្ត ឯកឧត្ដម អ៊ុង សំអាត រដ្ឋលេខាធិការ ឯកឧត្តម កែវ អូ​ម៉ាលី​ស្ស ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ​បាន​អញ្ជើញ​មក​ពិនិត្យ និង​វាយតម្លៃ​អំពី​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​ឧស្សាហកម្ម ឈើ​ដាំ​លើដី​សម្បទាន​សេដ្ឋកិច្ច របស់​ក្រុមហ៊ុន​ខេ​ម៉ា​ហ្គ្រា អិន​វេ​មេន​គ្រុប នៅ​ស្រុក​ស្រែអំបិល​ខេត្តកោះកុង​។

​ដោយ ឡែក នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​តាម​កម្មវិធី​គ្រោងទុក ឯកឧត្តម​រដ្ឋមន្ត្រី រួមជាមួយ​សហការី​នឹង​អញ្ជើញ​ទៅពិនិត្យ​ក្រុមហ៊ុន Greenrich ខេត្តកោះកុង​ក្នុង​គោលបំណង​ដូចគ្នា​។​

​ជាបឋម លោក​សឹម ស៊ីនួន នាយក​បច្ចេកទេស បាន​រាយ​បាយ​ការណ៍​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ជ្រាបថា ក្រុមហ៊ុន​ខេ​ម៉ា​ហ្គ្រា អិន​វេ​មេន​គ្រុប បានចាប់ផ្តើម​អនុវត្ត​គម្រោង​អភិវឌ្ឍ​ឧស្សាហកម្ម​ឈើ​ដាំ​លើដី សម្បទាន​សេដ្ឋកិច្ច​ចំនួន ៨.០០០​ហិកតា ក្នុង​ខេត្ត​ព្រះសីហនុ ខេត្តកោះកុង និង​ខេត្តកំពត​។ បច្ចុប្បន្ន​ដាំ​បាន ៥.០០០​ហិកតា ជា​ឈើ​អាកាស្យា​ដោយ​ប្រើ​ពលកម្ម​ចំនួន ៤៥០​នាក់​។ ការ​បង្កាត់​បន្ត​ពូជ​តាមរយៈ​ការ​កាត់​ត្រួយ​បណ្តុះ​ដាំ ដោយ​ក្នុង ១​ខែ​អាច​បណ្តុះ​កូន​បាន ៤៥០ ពាន់​កូន​។
​ក្រុមហ៊ុន​ក៏មាន​រោង​សិប្បកម្ម​កែច្នៃ​ក្តាប​ន្ទះ​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក និង​នាំចេញ​។ ក្រៅពី​ការដាំដុះ​ឈើ ក្រុមហ៊ុន​សហការ​ជាមួយ​គម្រោង​កម្មវិធី ផ្សព្វផ្សាយ​បច្ចេកទេស កសិកម្ម​ថ្មី​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកស​កាស​ធាតុ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ផលិត​ផ្ទះ​សំណាញ់​ផ្តល់ឱ្យ​សហគមន៍​ដាំ​បន្លែ​នៅ​ទូទាំងប្រទេស​។
​បន្ទាប់ពី​បាន​អញ្ជើញ​ពិនិត្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​បណ្តុះ​កូនឈើ និង​រោង​សិប្បកម្ម​ច្រៀក​ឈើ​ជា​បន្ទះៗ និង​ផ្ទះ​សំណាញ់​រួចមក ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​ក្រុមហ៊ុន​សម្រេចបាន និង​ជាពិសេស​បាន​នាំយក​បច្ចេកវិទ្យា​ដាំ​បន្លែ ក្នុងផ្ទះ​សំណាញ់ ការប្រើ​ប្រព័ន្ធ​ដំណក់ទឹក​។​ល​។ មក​ផ្សព្វផ្សាយ​ជូន​កសិករ ដែល​បច្ចេកវិទ្យា​នេះ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​ផលិតកម្ម​បន្លែ​សុវត្ថិភាព​នាពេល​បច្ចុប្បន្ន​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដោយ​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​ខេត្ត ដើម្បី​ព​ន្លឿ​ន​សកម្មភាព​លើ​ការងារ​ដាំ​ដុះ​ឲ្យ​គ្រប់​តាម​ផែន​ការដែល​បានគ្រោង​ទុក​។ គួរ​សិក្សា​ពី​ការប្តូរ ឬ​សាក​ពិសោធន៍​ពូជ​អាកាស្យា​ថ្មី​ដែលមាន​ទិន្នផល​ខ្ពស់ ប្រើពេល តិច និង​លូតលាស់​លឿន ក្នុងទិសដៅ​ធ្វើយ៉ាងណា លើកកម្ពស់​សមត្ថភាព​ផ្គត់ផ្គង់ ផលិតផល​ឈើ​ដាំ​ឧស្សាហកម្ម​លើ​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស ធ្វើការ​ប្រកួតប្រជែង ជំរុញ​ការប្រើប្រាស់​ផលិត ផល​ឈើ​ដាំ កាត់បន្ថយ​ការប្រើប្រាស់​ឈើ​ធម្មជាតិ និង​ជាពិសេស​បង្កើត និង​រក្សាបាន​នូវ​គម្រប​ព្រៃឈើ បង្កើត​ការងារ បង្កើន​ចំណូល រក្សា​បរិស្ថាន​ក្នុង​តំបន់​នេះ និង​និរន្តរភាព​សេដ្ឋកិច្ចជាតិ​។​

​រដ្ឋបាល​ព្រៃឈើ​គួររៀបចំ​កិច្ចប្រជុំ​ជាមួយ​ក្រុមហ៊ុន​ឧស្សាហកម្ម​ឈើ​ដាំ​ទូទាំងប្រទេស ដើម្បី​ស្វែង រក​ចំណុចខ្លាំង ចំណុច​ខ្វះខាត ធ្វើការ​កែលម្អ សិក្សា និង​ដកស្រង់​បទពិសោធន៍​នៃ​ការប្រើប្រាស់ ដី ពូជ បច្ចេកទេស​កែច្នៃ ធ្វើយ៉ាងណា​ប្រើប្រាស់​ធនធាន​ដីព្រៃ​របស់​រដ្ឋ​នេះ​ឱ្យអស់​សក្តានុពល មាន​ប្រសិទ្ធភាព​ទាំង​សង្គម សេដ្ឋកិច្ច និង​បរិស្ថាន ប្រើប្រាស់​វត្ថុធាតុដើម​ឈើ​ឱ្យអស់​លទ្ធភាព បង្កើន​ការផ្គត់ផ្គង់​បរិមាណ​ឈើ​ដាំ​ដល់​វិស័យ​សំណង់ និង​វិស័យ​កែច្នៃ​គ្រឿង​សង្ហា​រឹម​ដែល​បាននិងកំពុង​មានការ​កើនឡើង​។ ចូលរួម​ទប់ស្កាត់​បទល្មើស​ការកាប់​ទន្ទ្រាន​ដីព្រៃ​កាន់កាប់ និង​ការកាប់​ឈើ​ខុសច្បាប់​នៅក្នុង​តំបន់​នេះ​៕

ដោយ​៖​កូ​ឡាប​


spot_img
×