Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនិយម​ស្លា​ម្លូ​នៅ​អង្គរបុរី​

ជានិច្ចកាល ប្រពៃណី​រមែងតែ​ឆ្លុះបញ្ចាំង​ពី​ជាតិ​សាសន៍​នីមួយៗ ហើយ​ទន្ទឹមនឹងនេះ​ក៏​បញ្ជាក់​អំពី​ភាព​ស៊ីវីល័យ សេចក្តីថ្លៃថ្នូរ​និង​លក្ខណៈ​វប្បធម៌​ផងដែរ ។
ពិពណ៌នា​អំពី​ប្រពៃណី​ខ្មែរ នា​សម័យ​នគរ​ភ្នំ ដែល​បាន​ផ្តើមឡើង តាំងតែ​ពិស​.​តទី​១ នៃ​គ្រឹ​ស្ត​សករាជ ពិតជា​មិនមែនជា​ការងាយស្រួល​ប៉ុន្មាន​ទេ ជាពិសេស​ក្នុង​រយៈកាល​មួយ​ដែល​យើង ខ្វះ​ឯកសារ​ជា​លាយ​ល័​ក្ខ​អក្សរ ។ ម្យ៉ាងទៀត​ក្នុងសម័យ​កាលនោះ ជនជាតិខ្មែ​ទើបតែ​ទទួល​នូវ​ឥណ្ឌា​នីយកម្ម ពុំទាន់​មានលទ្ធភាព​និង​ចងក្រង​ជា​ក្បួនខ្នាត​នៅឡើយ​ដែរ ។​

ដូច្នេះ​ក្នុងករណីនេះ អធិប្បាយ​អំពី​ប្រពៃណី​ខ្មែរ​នា​សម័យ​នោះ ត្រូវ​ពឹងផ្អែក​ទៅលើ​វត្ថុ​ទាំងឡាយ ដែល​បានមកពី​ស្ថានីយ៍​ប្រវត្តិសាស្ត្រ​អង្គរបុរី ឬ​វ្យា​ធ​បុ​រៈ ។​

ដោយមាន​ឯកសារ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ យើង​ពុំទាន់​រៀបរាប់​ឲ្យ​បាន​ពិស្តារ អំពី​ជីវភាព​របស់​ខេមរជន នា​សម័យ​ដើម​ប្រវត្តិសាស្ត្រ​ខ្មែរ ពោលគឺ​អរិយ្យធម៌​ផ្នែក​សម្ភារៈ និង​ជំនឿ​សាសនា ឬ​សីលធម៌​ឡើយ ។ បើ​និយាយ​ម្យ៉ាងទៀត យើង​គ្រាន់តែ​សូម​លើក​នូវ​ទំនៀម​ទំលាប់ ដែល​ទាក់ទង​នឹង​ការនិយម​ស្លា​ម្លូ ដោយ​បុព្វការី​ជន​ខ្មែរ​ប្រមាណ​ជា ២០០០​ឆ្នាំ​កន្លងមកនេះ​ប៉ុណ្ណោះ ។

​ក្រឡ​ផ្ទុក​កំបោរ​, អង្គរបុរី សារមន្ទីរ​ជាតិ ព​ន្ធុ​វិទ្យា​, ទួលគោក (​ថត ២០០០)

ថ្វីត្បិតតែ​យើង​ពុំ​អាច​តាំង​កាលបរិច្ឆេទ នៃ​ការនិយម​ខាងលើនេះ​បាន​យ៉ាង​ច្បាស់លាស់​ក៏ដោយ ក៏​យើង​អាច​បញ្ជាក់ថា ខ្មែរ​យើង​នា​សម័យ​បុរេប្រវត្តិសាស្ត្រ បាន​ចេះ​ស៊ី​ស្លា​ម្លូ​យ៉ាង​ប្រាកដ ។ កា​សន្និដ្ឋាន​បែបនេះ​គឺ យោងទៅលើ​ការរកឃើញ នូវ​ប្រអប់​ធ្មេញ​មាន​ពណ៌​ខ្មៅ ក្នុង​ស្ថានីយ៍​ភូមិ​បាន​ឈាង នា​សម័យ​បុរេប្រវត្តិសាស្ត្រ ។ សូមបញ្ជាក់ថា ធ្មេញ​ដែលមាន​ពណ៌​ខ្មៅ​ខាងលើនេះ បណ្តាលមកពី​ការនិយម​ស្លា​ម្លូ ហើយ​មួយវិញទៀត ប្រពៃណី​ខ្មែរ​នេះ កំពុង​ពេញនិយម​ដោយ​កុលសម្ព័ន្ធ​ខ្មែរលើ​ផងដែរ ។ ឧទាហរណ៍​ខាងលើនេះ ស​ឲ្យ​ឃើញ​នូវ​និរន្ត​ភាព​នៃ​ទំនៀមទម្លាប់​នេះ ដោយហេតុថា វា​ពុំទាន់​ត្រូវបាន​បោះបង់ចោល​នៅឡើយ ពោលគឺ​គង់វង្ស​រហូតដល់​សព្វ​ថ្ងៃ ។​
ថ្មីៗ​នេះ យើង​បាន​រកឃើញ​នៅ​ស្ថានីយ៍​អង្គរបុរី នូវ​ក្រឡ​មួយចំនួន ដែល​ផ្ទុក​កំបោរ​ពណ៌​ផ្កាឈូក ។ របកគំហើញ​នេះ​ជា​ភស្តុតាង​មួយ​យ៉ាងសំខាន់ សម្រាប់​បង្ហាញ​បញ្ជាក់​អំពី​ការនិយម​ស្លា​ម្លូ នា​ដើម​សម័យ​ប្រវត្តិសាស្ត្រ ។​
ការពិនិត្យ​យ៉ាង​ហ្មត់ចត់​នូវ​ជាតិ​កំបោរ ដែល​ស្ថិតក្នុង​ក្រឡ​ធ្វើ​អំពី​ដី​ដុត​ខាងលើនេះ អាច​ផ្តល់​ឲ្យ​យើង​នូវ​ព័ត៌មាន​មួយចំនួនទៀត ដែល​យើង​ពុំទាន់​មាន​ពីមុន​ឡើយ ។ ព័ត៌មាន​ទីមួយ គឺ​យើង​បាន​រកឃើញថា ដើម្បី​ធ្វើ​កំបោរ​គេ​យក​សំបក​លៀស ដុត​ឲ្យ​ម៉ត់​ក្លាយទៅជា​ផេះ ។ ទន្ទឹមនឹងនេះ​យើង​ក៏​អាច​ដឹង​ទៀតថា សំបក​លៀស ដែល​គេ​បាន​យកទៅ​ផលិត​កំបោរ​ទាំងនោះ ពិតជា​មកពី​តាម​បឹងបួរ ព្រែក អូរ និង​ដង​ទន្លេមេគង្គ​ដែល​ក្រុមមនុស្ស​បាន​បរិភោគ​ជា​ចំណីអាហារ ។​

សរុបសេចក្តី​មក ការស្រាវជ្រាវ​ខាងលើនេះ​មិនទាន់មាន​សព្វគ្រប់​ទេ ព្រោះ​មិនបាន​ស៊ីជម្រៅ ប៉ុន្តែ​ជាទី​មោទនៈ ។ ម្យ៉ាងវិញទៀត បើតាម​ខ្លឹមសារ​នៃ​សិលាចារឹក យើង​ក៏បាន​ដឹង​ទៀតថា មានការ​ដាំ​ដើម​ស្លា​ជាច្រើន​នៅក្នុង​ភូមិភាគ​នេះ ហើយ​ទង្វើ​នេះ​ពិតជា​មានការ​ទាក់ទង​ទៅនឹង ប្រពៃណី​ស៊ី​ស្លា​ម្លូ​នេះឯង ដែល​ត្រូវបាន​បន្ត​រហូតដល់​ប​ច្ចុ​ប្បន្ន ៕ (​ម​.​ត្រា​ណេ​)​

×