Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ម៉ែន សំអន អំពាវនាវ​ឲ្យ​ប្រជាកសិករ ត្រូវ​រួមគ្នា​ខិតខំ​ដាំ​ដុះ​បន្លែ​សុវត្ថិភាព ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​

​ស្វាយរៀង​៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ លោក ធាន សុ​វណ្ណា ដែល​កសិករ​គម្រូ នៅក្នុង​ក្រុម​បណ្តុំ​អាជីវកម្ម​បន្លែ​សុវត្ថិភាព ស្តិ​ត​ក្នុង ភូមិ តា​ស្អាង ឃុំ​កំពង់ចម្លង ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង នា​រសៀល​ថ្ងៃអាទិត្យ ទី​២៤ ខែឧសភា ឆ្នាំ​២០២០​។​

​ថ្លែង​ក្នុងឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ថ្លែង​នូវ​ការ​កោត​ស​សើរ​ចំពោះ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តស្វាយរៀង ដែល​បាន​យកចិត្ត​ទុក្ខ​ដាក់​លើ​ផ្នែក​កសិកម្ម ដែល​បាន​បណ្តុះបណ្តាល​ជំនាញ និង​បានផ្តល់​គ្រាប់ពូជ​ក្នុងការ​ជួយឧបត្ថម្ភ​គាំទ្រ ដល់​កសិករ​នៅតាម​បណ្តា​សហគមន៍ ក៏ដូចជា លោក ធាន សុ​វណ្ណា ដែល​បាន​អភិវឌ្ឍន៍​ខ្លួន​ពី​កសិករ​ធម្មតា រហូត​ក្លាយទៅជា​កសិករ​គម្រូ​ដាំ​បន្លែ​អាជីព ស្របតាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ជម្រុញ​ការផលិត​ផ្នែក​កសិកម្ម ក្នុង​ការដាំដុះ និង​ច​ញ្ចឹ​ម​សត្វ ជាដើម​។​ល​។ ក្នុងអំឡុង​ពេលដែល​មេរោគ​កូ​វីដ​១៩ បាន​នឹង​កំពុង​រាតត្បាត​យ៉ាង​ឆាប់រហ័ស​នៅលើ​ពិភពលោក​។​

​លោកជំទាវ​ក៏បាន​អំពាវនាវ ៖ ដើម្បី​លើកកម្ពស់​កម្រិតជីវភាព​គ្រួសារ បង្កើត​ការងារ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​នៅ​មូលដ្ឋាន និង​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​
​សូម​ប្រជាកសិករ​គ្រប់រូប​ត្រូវ​រួមគ្នា ខិតខំ​ដាំ​ដុះ​បន្លែ​សុវត្ថិភាព​គ្រប់ៗ​ក្រុមគ្រួសារ កុំ​ទុក​ដី​ឱ្យនៅ​ទំនេរ​ឥតប្រយោជន៍ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។​

​ថ្លែង​ក្នុងឱកាស​នោះ លោកជំទាវ​ក៏បាន​ក្រើនរំលឹក ដល់​បងប្អូន​ប្រជាពលរដ្ឋ ឱ្យ​បន្ត​ការប្រុងប្រយ័ត្ន​ខ្ពស់ ពី​ជំងឺឆ្លង​ដ៏​កាច​សាហាវ​កូ​វីដ​១៩ ដោយ​បង្កើន​អនាម័យ​សុខភាព​រស់នៅ​ឱ្យបាន​ល្អ ជាពិសេស​ត្រូវ​ពាក់​ម៉ាស ឬ​ក្រ​ម៉ា និង​ត្រូវ​ដុសលាង​សម្អាត​ដៃ​ឱ្យបាន​ស្អាត​ជាប្រចាំ ជាមួយ​សាប៊ូ ទឹក​អាល់កុល ឬ​ជែ​ល​កម្ចាត់​មេរោគ​។​

​លោកជំទាវ​ក៏បាន​នាំយក​នូវ​អំណោយ រួមមាន ៖ ក្រ​ម៉ា ១ សាប៊ូ ១​ប្រអប់ សា​រ៉ុង ១ គ្រាប់ពូជ និង ថវិកា​មួយចំនួន ចែកជូន​ដល់​ប្រជាកសិករ​ផងដែរ​៕

ដោយ​៖​កូ​ឡាប​